អូស្ត្រាលី៖ តារាម៉ូដែល សញ្ជាតិអូស្ត្រាលីម្នាក់ មានភាពឈ្លក់វង្វេង នឹងដើមទ្រូង របស់ខ្លួនឯង រហូតដល់មានគម្រោង ចង់ធ្វើការ វះកាត់លើក ទី៤ដើម្បី ពង្រីកនូវ ទំហំដើមទ្រូង របស់នាងឲ្យ កាន់តែធំថែមទៀត ក្នុងបំណងទទួល បានការចាប់អារម្មណ៍ កាន់តែច្រើន ជាងនេះ។

តាមប្រភព របាយការណ៍ បានបញ្ជាក់ ឲ្យដឹងថា តារាម៉ូដែល ម្នាក់នោះមានឈ្មោះថា Sarah Marie Summer វ័យ២៣ឆ្នាំ ធ្លាប់បានធ្វើការ វះកាត់ពង្រីក ដើមទ្រូងបីដង រួចមកហើយ ដែលកាលពីមុន ទំហំដើមទ្រូង របស់នាងគឺ 8A តែពេលនេះគឺ ឡើងដល់ 8C ទៅហើយនាង នៅតែមិនទាន់ ពេញចិត្តចង់ វះកាត់ពង្រីក បន្ថែមទៀត។

យ៉ាងណាមិញ ដើមទ្រូងដ៏ ធំសម្បើមរបស់នាង បានធ្វើឲ្យនាង មានបញ្ហាជាច្រើន មកហើយដូចជា ពិបាកក្នុងការ បើករថយន្ត, ហើយពេលខ្លះ ទ្វារកញ្ចក់ ឬក៏ទូកញ្ចក់ ត្រូវបានបែក ដោយសារតែ ដើមទ្រូងមួយគូ នោះឯង និងនៅមាន រឿងពិបាកជាច្រើន ទៀតដែលនាងធ្លាប់ ជួបប្រទះ។


ថ្វីបើមានផល វិបាកច្រើនដោយសារ តែដើមទ្រូងធំក្តី តែតារាម៉ូដែល ម្នាក់នេះមិនបោះបង់ ចោលគំនិត ក្នុងការវះកាត់ ពង្រីកដើមទ្រូង បន្ថែមឡើយ ព្រោះវាបានធ្វើ ឲ្យអាជីពជា តារាម៉ូដែល របស់នាងបាន ជោគជ័យនិង ទទួលបានការគាំទ្រ ពីមនុស្សជាច្រើន មិនថានៅតាម Online ឬក៏ខាងក្រៅឡើយ។

Sarah បាននិយាយថា “ខ្ញុំជឿជាក់ថា ដើមទ្រូងធំ មិនបានផ្តល់ បញ្ហាយ៉ាងច្រើន ដល់ខ្ញុំនោះទេ។ ខ្ញុំចង់ឲ្យវា កាន់តែធំ ព្រោះវាធ្វើឲ្យ មនុស្សជាច្រើន ញញឹមនៅពេល ដែលបានឃើញដើមទ្រូង ដ៏ធំនិង ស្រស់ស្អាតរបស់ខ្ញុំនេះ ហើយទាំងនេះបាន ធ្វើឲ្យខ្ញុំរីករាយ ក្នុងចិត្តយ៉ាងខ្លាំង”។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?





វីដេអូដែល នាងបង្ហោះចូលក្នុង Facebook សម្រាប់អរគុណ ដល់អ្នកគាំទ្រនាង

ប្រភព៖ មីរ័រ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]