ចិន៖ រូបថតជាច្រើនសន្លឹក ដែលថតបានដោយ អ្នកកាសែត បង្ហាញពីបុរស វ័យចំណាស់ម្នាក់ អង្គុយនៅលើឥដ្ឋ កំពុងតែរាប់លុយ មួយគំនរ ដែលបានមកពី ការដើរសុំទាន ត្រូវបានបង្ហោះចូល ទៅក្នុងប្រព័ន្ធ អ៊ីនធើណេត។

បុរសវ័យចំណាស់ម្នាក់ មិនត្រូវបានស្គាល់ឈ្មោះ នៅខេត្ត Jiangsu មានអាយុប្រហែល ៧០ឆ្នាំ ប្រកបរបរដើរសុំទាន ក្នុងទីក្រុងប៉េកាំង ដើម្បីចិញ្ចឹមជីវិត។ លោកតារូបនេះ មិនត្រឹមតែអាចចិញ្ចឹម ជីវិតខ្លួនឯងនោះទេ គឺគាត់អាចផ្ញើរប្រាក់ ដែលបានមកពីការសុំទាន ទៅផ្គត់ផ្គង់អ្នកផ្ទះ នៅឯស្រុកកំណើត ក្នុងមួយខែៗ ជាង១,៦០០ដុល្លារ ថែមទៀតផង។ ក្នុងនោះដែរ ប្រាក់ដែលបាន ផ្ញើរទៅផ្ទះរាល់ដង គឺបានផ្គត់ផ្គង់ ទៅដល់និស្សិត សាកលវិទ្យាល័យ ៣នាក់នៅក្នុងគ្រួសារ របស់គាត់ និងសាងសង់ផ្ទះ ២ខ្នងផងដែរ។

ជាមួយគ្នានេះដែរ មានប្រភពជិតដិត និងលោកតារូបនោះ បានឲ្យដឹងថា គាត់តែងតែ ផ្ញើរប្រាក់ទៅផ្ទះ ១០,០០០យ័ន (១,៦២៥ដុល្លារ) ជារៀងរាល់ខែ និង២០,០០០យ័ន (៣,២៥១ដុល្លារ) នៅរដូវឈប់សំរាក។ ហើយកាលពី អំឡុងពេលបុណ្យ សែនព្រះខែ កន្លងទៅនេះ លោកតាបានមកកាន់ ការិយាល័យប្រៃសណីយ៍ ទីក្រុងប៉េកាំង ៣ថ្ងៃជាប់គ្នា ព្រោះតែគាត់ មិនអាចរាប់លុយ ទាំងនោះអស់ ក្នុងមួយថ្ងៃ ដើម្បីផ្ញើរទៅអ្នកផ្ទះ។

យ៉ាងណាមិញ លោកតាក៏បាន និយាយថា “អ្នកណាជួយរាប់លុយខ្ញុំ នឹងទទួលបាន ប្រាក់១៦ដុល្លារ” ហើយក៏មានសន្តិសុខ នៅទីនោះបានមក ជួយរាប់គាត់ រាល់ពេលដែលគ្នា មកផ្ញើរប្រាក់ផងដែរ ប៉ុន្តែពួកគេ មិនយកប្រាក់ ដែលគាត់ឲ្យនោះទេ៕


ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]