ជប៉ុន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់ខឹងនឹងប្តី មើលរឿងសិចដល់យប់ជ្រៅពេក គាត់ក៏បានធ្វើបាយមួយប្រអប់ ដែលបាន តុបតែងធ្វើ ជារូបអាសអាភាស ដាក់ឲ្យប្តីគាត់ ទុកញ៉ាំកន្លែងធ្វើការ។

ស្រ្តីម្នាក់នេះមានឈ្មោះ Motoko Taketou  តែងតែឈ្លោះ ប្រកែកជាមួយប្តី របស់គាត់ ថាមើលរឿងសិច ជាច្រើនម៉ោង ជារៀងរាល់យប់ ជាជាង ចំណាយពេល នៅជាមួយប្រពន្ធ។ មិនតែប៉ុណ្ណោះទេ លោក Sakutarou ដែលត្រូវជាប្តី គឺតែងតែ មានអាការៈនឿយហត់ និង តែងតែ ទៅធ្វើការយយឺត ជារៀងរាល់ថ្ងៃ។

ដោយសារតែប្តីរបស់គាត់ មានទម្លាប់មិនល្អ ដូច្នេះហើយ លោកស្រី Motoko Taketou  ក៏បាន ធ្វើបាយម្ហូប ដាក់ក្នុងប្រអប់ ដែលតុបតែង ជារូបអាសអាភាស ឲ្យប្តីដែលញៀននឹងរឿងសិច ទទួលទាននាពេលថ្ងៃ ត្រង់ នៅកន្លែងធ្វើការ ។

អ្វីដែលគួរឲ្យសំណើចនោះ បន្ទាប់ពីបានឲ្យប្តីរបស់គាត់ នូវបាយប្រអប់ពិសេសនេះ ហើយ អ្នកស្រី ក៏បានបង្ហោះរូបថត បាយប្រអប់ ដែលមាន រូបអាសអាភាសនោះ លើបណ្តាញសង្គម Twitter ថា “ខ្ញុំពិតជាឆ្ងល់ថា ប្តីរបស់ខ្ញុំ នឹងប្រាប់មិត្តរួមកាងារ យ៉ាងណា ក្រោយពីពួកគេ បានឃើញបាយ មួយប្រអប់នេះរួច”។

យ៉ាងណាមិញ ក្រោយពីអ្នកស្រី បានបង្ហោះទៅកាន់បណ្តាញ សង្គមរួចហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើល ជាខ្លាំង ដែលស្រ្តីខ្លះបានសរសេរថា នាងគ្មានពេល សូម្បីតែចៀន ពងទា ផង ហើយទំរាំតែធ្វើម្ហូប ហើយត្រូវនៅរៀបចំ ជារូបសិល្បះផ្សេងៗទៀតនោះ។

គួរបញ្ជាក់ផងដែរ ការរៀបចំចម្អិនបាយម្ហូប ដាក់នៅក្នុងប្រអប់ គឺជារឿងធម្មតា នៅក្នុងការរស់នៅ របស់ជនជាត់ជប៉ុន ដែលស្រ្តីមេផ្ទះ ជនជាតិជប៉ុន តែងតែចម្អិនបាយម្ហូប សំរាប់កូន និង ប្តី ទុកទៅ សាលានិង កន្លែងធ្វើការ៕

រូបខាងក្រោម គឺជាបាយប្រអប់ ដែលអ្នកស្រី Taketou  បានធ្វើឲ្យប្តីគាត់ ៖ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]