ភ្នំពេញ៖ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤ កាលពីព្រឹកមិញនេះ មានការរៀបចំ សន្និសិទសារព័ត៌មាន ស្តីពី ការទទួលបាន VIP CARD និង PARTNERSHIP CARD ក្នុងមជ្ឈមណ្ឌល កំសាន្តរ៉ក់ និងក្លឹបស៊ូស (ZEUS)។

ចំពោះការទទួលបាន VIP CARD នេះ នឹងចាប់ផ្តើមឲ្យប្រើជាផ្លូវការ នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៦ល្ងាច ដល់០៩យប់  ហើយ អ្នកអាចប្រើប្រាស់ កាតនេះ បានទៅដល់ រយៈពេល១ឆ្នាំ ឯណោះ។

ក្នុងនោះដែរ នាយកទីផ្សារ មជ្ឈមណ្ឌលកំសាន្តរ៉ក់ លោករ៉េនឌី ក៏បានថ្លែងសុន្ទរថា ថា "កាតនេះ ពិតជាមាន ប្រយោជន៍ សម្រាប់អ្នកគ្រប់គ្នា ពីព្រោះ អ្នកអាចទទួលបាន ឥតគិតថ្លៃលើ ការជប់លៀង ខួបកំណើត ដូចជា ខំខេក ស្រាទំពាំងបាយជូរជាដើម នៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ក់ និង ក្លឹបស៊ូស (ZEUS)។ មិនតែប៉ុណ្ណោះ កាតនេះ ក៏អាចប្រើប្រាស់ នៅតាមបណ្តា ហាងជាង៥០កន្លែង នៅប្រទេសកម្ពុជា ដែលទទួលបាន ការ បញ្ចុះតម្លៃ ចាប់ពី១០ភាគរយ ទៅ៥០ភាគរយផងដែរ។ ជាពិសេស នៅក្នុងថ្ងៃទី១៩ ខែកញ្ញានេះ អ្នកនឹងជួប ជាមួយតារាល្បីៗជាច្រើន នៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ក់ ថែមទៀតផង"។

ចាំអីទៀត សប្បាយជាមួយការស្តាប់ភ្លេង ហើយទទួលបានកាត ទៀតនោះ សូមរួសរាន់ មកទទួលយក នូវអត្ថប្រយោជន៍ យ៉ាងច្រើន ពី VIP CARD ក្នុងមជ្ឈមណ្ឌល រ៉ក់ទាំងអស់គ្នា៕



អត្ថបទដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]