ភ្នំពេញ៖ ក្នុងពិធី សម្ភោធ ជាផ្លូវការ នូវស្ថានីយ ទូរទស្សន៍ថ្មី មួយទៀត របស់ស្ថានីយ៍ ទូរទស្សន៍បាយ័ន គឺបុស្តិ៍ ETV គេឃើញមាន ការចូលរួម យ៉ាងច្រើន កុះករពី សំណាក់ តារាល្បីៗ និងវត្តមានរបស់កញ្ញា សុគន្ធ និសា ដែលបានបក ស្រាយបទ ចម្រៀងយ៉ាង ពិរោះពីរបទ ផងដែរ។

មិនខុសពី កេរ្តិ៍ឈ្មោះ ដែលធ្លាប់ល្បី កន្លងមក កញ្ញា សុគន្ធ និសា ដែលជាតារា ដែលមានរូប សម្រស់ ស្រស់ស្អាត និងថ្លៃថ្នូ បានបង្ហាញ ខ្លួនក្នុងឈុត ដ៏ស្រស់ទាក់ភ្នែក ពណ៌ក្រហម ពិតជាបាន ធ្វើអោយ ទស្សនិកជន ចាប់ភ្នែក និងមិន សរសើរ មិនបានមែន។ ម៉ូដសក់ និងគ្រឿង អលង្កា អមជាមួយ នឹងរ៉ូបវែង អូសដីមួយ ឈុតនេះ ពិតជាសក្តិ សមឥតខ្ចោះ ស្រស់ស្អាត មិនចាញ់ តារាថៃ នោះទេ ហើយបូកនឹង ស្នាមញញឹម ពព្រាយពី លើឆាកមក ទៀតនោះ ទស្សនិកជន ប្រុសៗពិត ជាទន់ជង្គង់ មិនខានឡើយ។ ស្ថានីយ៍ ទូរទស្សន៍ ETV គឺបុស្តិ៍ទូរទស្សន៍ ដែលផ្តោត សំខាន់លើ កម្មវិធីកម្សាន្ត ការបើកឆាក ដោយជ្រើស យកកញ្ញា សុគន្ធ និសា មកសម្តែង ឃើញថា ពិតជាមាន ភាពទាក់ទាញ ពិតមែន។ 

នេះក៏ជាគំរូ ដ៏ល្អមួយ ផងដែរ ដែលតារា ខ្មែរលើកយក លក្ខណៈទន់ភ្លន់ និងថ្លៃថ្នូរមក បង្អួតចំពោះ ជាតិសាសន៍ដទៃ ព្រោះនេះជា អត្តសញ្ញាណ របស់យើង ដែលគ្មានជាតិ សាសន៍ណា អាចយកឈ្នះ បានឡើយ។






ដោយៈ Arex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា