កូរ៉េខាងត្បូង៖ បន្ទាប់ពីមាន គ្រោះថ្នាក់ដ៏អាក្រក់មួយ ដែលបានកើតឡើងលើ ក្រុមចម្រៀងស្រី Ladies’s Code បានធ្វើឲ្យ សមាជិកស្រី២នាក់ គឺនាង Rise និង នាងEunB  បានស្លាប់ទៀតនោះ ក្រុមតារាចម្រៀង កូរ៉េ ទាំងអស់ ក៏មានការចូលរួមរំឡែកទុក្ខ ទៅកាន់ពួកគេផងដែរ។

កាលពីម្សិលមិញ ផលិតកម្មPolaris ក៏បានចេញវីដេអូចម្រៀងដ៏ពិសេសមួយ ចំនងជើងថា "I’m Fine Thank You"។ នៅក្នុងវីដេអូនេះ ផងដែរ ក៏បានបង្ហាញ ពីសកម្មភាពដ៏រស់រវើក និងការជួបជុំ ជាមួយ អ្នកគាំទ្រ របស់ក្រុមចម្រៀងស្រី Ladies’s Code ក្នុងពេលវេលាដ៏ សប្បាយមួយ ដែលពួកគេ ទាំង៥ នាក់នេះ បាននៅជួបជុំគ្នា។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសរសេរសារ នៅខាងក្រោម វីដេអូចម្រៀង ក្នុងបណ្តាញ យូធូបជាច្រើន នាក់ ផងដែរថា ៖

"សូមឲ្យ Rise និង EunB ទៅកាន់សុគតភព ហើយចងចាំភាពសប្បាយនេះ ជារៀងរហូត"

"ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់។"

តោះទស្សនា វីដេអូចម្រៀង និងមើលសកម្មភាពរបស់ពួកគេ ទាំងអស់គ្នា៖


នាងRise និង នាងEunB ដែលបានស្លាប់



ប្រភព Koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]