បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រ អង់គ្លេស និង ក្រិច មួយក្រុម បានធ្វើការពិសោធន៍លើ អាចម៍ផ្កាយ ដែលបាន ធ្លាក់ មកលើ ភពផែនដី អស់ ជាង ១០០ឆ្នាំមុន។ ពួកគេបាន និយាយថា អាចម៍ផ្កាយ មួយ ប្រភេទ នេះមាន អាយុ កាល ១.៣ពាន់លានឆ្នាំ មានផ្ទុកនូវភស្តុតាង ជាច្រើន ដែលបាន បង្ហាញ ថាអាចមាន ជីវិតមនុស្សភពផ្កាយ នៅលើភព ព្រះអង្គារ ។

ចំពោះការសិក្សា នេះ អ្នកស្រាវជ្រាវបាន ធ្វើការពិសោធន៍លើ អាចម៍ផ្កាយនេះដែល មានឈ្មោះ Nakhla ដែលវាបានធ្លាក់មកលើផែនដី នៅក្នុង ឆ្នាំ ១៩១១ នៅប្រទេសអេហ្ស៊ីប ដែលវាមានរាងជាស៊ុត មានទម្ងន់រហូតជិត ១០គីឡូក្រាម ប៉ុន្តែវាបានបែកជា ចំនែកតូចៗនៅពេល ធ្លាក់មកដល់ ផែនដី។  

ការស្រាវជ្រាវនេះ គឺមានការចូលរួមពី ក្រុមអ្នកស្រាវជ្រាវមកពី ប្រទេសអង់គ្លេស និង ក្រិច ដែលមាន ការចូលរួមពីសាស្ត្រាចារ្យជំនាញ អវកាស ផែនដី និងបរិស្ថាន លោក Ian Lyon នៃ សាកលវិទ្យាល័យ មែនឆេសស្ទើ( Manchester) ផងដែរ។  ក្នុងនោះ ការសិក្សា លើអាចម៍ ផ្កាយនេះ ក៏ បង្ហាញ ភស្តុតាងជាច្រើនទៀតថា អាចមានប្រភពទឹក នៅលើភពព្រះអង្ការ៍។ លើសពីនេះ ក្រុមពួកគេ ក៏បាន បង្ហាញថា អាចម៍ផ្កាយនេះ មាន ស្រទាប់ ផូស៊ីលជីវិសាស្ត្រ ដូចទៅនឹង ផូលីសរបស់ជីវិសាស្ត្រនៃ វត្ថុមានជីវិត នៅលើភពផែនដីផង ដែរ។

យ៉ាងណាមិញ លោកសាស្ត្រាចារ្យ Lyon និយាយថា អាចម៍ផ្កាយនេះ មានសារធាតុរ៉ែជាច្រើនប្រភេទ ដែលវាបានបង្ហាញជា ភស្តុតាងបន្ថែម ទៀតចំពោះ ការឆ្លងកាត់ហេតុការណ៍ នានា របស់អាចម៍ផ្កាយនេះ នៅលើភព ព្រះអង្ការ ។ គាត់បន្ថែមទៀតថា ភស្តុតាងទាំងឡាយគឺជាចំនែក ដែលអាចបញ្ជាក់ ថាមានជីវិតនៅលើភព ព្រះអង្គារ។

គួរបញ្ជាក់ដែរថា ក្រុមការងារ ស្រាវជ្រាវមួយនេះ កំពុងធ្វើការពិនិត្យនិងពិសោធន៍ ជាមួយអាចម៍ផ្កាយ ដើម្បីទទួលបានភស្តុតាង កាន់តែច្បាស់ បន្ថែមទៀតថា ពិតជាមានជីវិត លើភពព្រះអង្គារតាំងពី សម័យមុន និង ក្នុងពេលបច្ចុប្បន្ន មែនឬក៏យ៉ាងណា។ ចំពោះ ការរកឃើញនេះ ក៏ត្រូវបាន បោះពុម្ពផ្សាយក្នុង ទស្សនាវដ្តីមួយ ថែមទៀតផង៕ 

រូបភាពៈ ភពព្រះអង្គារ៍ និង អាចម៍ផ្កាយ ដែលធ្លាក់មកលើផែនដី១០០ឆ្នាំមុន

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព Dailymail

ដោយ  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]