អូទ្រីស៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មហាសេដ្ឋីអូទ្រីស លោក Richard Lugner អាយុ៨១ឆ្នាំ បានរៀបការជាមួយ គូដណ្តឹងរបស់គាត់នាង Cathy Schmitz អាយុ២៤ឆ្នាំ ជាតារាម៉ូដែល Playboy ដែលនេះគឺជាការ រៀបការលើកទី៥ របស់លោកហើយ។

ពួកគេទាំង២នាក់ បានណាត់ជួបគ្នា លើកដំបូងកាលពី ខែកុម្ភៈ ឆ្នាំ២០១៤ ហើយមុននឹងសម្រេចចិត្ត រៀបការនេះលោក Richard បាននិយាយថា ពួកគេមានគម្លាត ខុសគ្នាឆ្ងាយ តែអាយុប៉ុណ្ណោះ ប៉ុន្តែអ្វីផ្សេងៗទៀត គឺពិតជាត្រូវគ្នា ខ្លាំងណាស់។ ហើយគាត់សង្ឃឹមថា ការរៀបការពេលនេះ គឺជារឿងដែលត្រឹមត្រូវមួយ ព្រោះគាត់បរាជ័យ ក្នុងអាពាហ៍ពិពាហ៍ ៤ដងរួចមកហើយ។

ដោយសារតែលោក Richard ជាអ្នកល្បីល្បាញ និងលេចធ្លោម្នាក់ នៅក្នុងប្រទេសអូទ្រីស ទើបមង្គលការ របស់លោក មានតារាល្បីៗទូទាំង ពិភពលោកដែលមានដូចជា Raquel Welch, Farrah Fawcett, Pamela Anderson, និងParis Hilton ជាដើម បានអញ្ជើញទៅ ចូលរួមយ៉ាងច្រើន នៅក្នុងទីក្រុង Vienna ប្រទេសអូទ្រីស៕









ប្រភព៖ Asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]