អ៊ីស្រាអែល៖ វេជ្ជបណ្ឌិត វ័យពាក់កណ្ដាលម្នាក់ ត្រូវបានឃាត់ខ្លួន ពីបទ ប៉ុនប៉ង រំលោភសេពសន្ថវៈ ក្មេងប្រុស តាមសម្ដីប៉ូលីស អ៊ីស្រាអែល។

យោងទៅតាមមជ្ឈមណ្ឌលកណ្ដាល របស់ស្ថាប័ន ប៉ូលីស បានឲ្យដឹងថា ក្រុមប៉ូលីស បានធ្វើការចាប់ខ្លួន វេជ្ជបណ្ឌិត អាយុ ៦៥ឆ្នាំ នៅក្នុងទីក្រុងធំ Petah Tikva នៃប្រទេសនេះ បន្ទាប់ពីភ្នាក់ងារសំងាត់ បន្លំខ្លួន ធ្វើជា ក្មេងប្រុស វ័យ ១៣ឆ្នាំ បាននិយាយថា វេជ្ជបណ្ឌិតនេះ ព្យាយាមលួងលោម និងចង់ជួប រូបគាត់ ដែលស្គាល់គ្នា តាមរយៈអ៊ិនធើណេត។ សម្រាប់ពេលនេះ ប៉ូលីសកំពុងតែធ្វើការ សើុបអង្កេត ទៅលើ វេជ្ជបណ្ឌិតរូបនេះ ដែលជាប់សង្ស័យទៅនឹង ការបំពានផ្លូវភេទកុមារ ខណៈពេល ដែលជននេះ ត្រូវបានចាប់ខ្លួន នៅកន្លែងណាត់ ជួបជាមួយនឹង ក្មេងប្រុស។ 

យ៉ាងណាមិញ លោក Avi Dubitzky ដែលធ្វើការជា ភ្នាក់ងារសំងាត់មួយរូបនេះ បាននិយាយបន្ថែមថា វេជ្ជបណ្ឌិតនេះ បានអួតអាង ប្រាប់គាត់ តាមរយៈអនឡាញថា គាត់ធ្លាប់ធ្វើការ ណាត់ជួបជាមួយនឹង ក្មេងប្រុសជាច្រើន និងធ្វើរឿង សប្បាយៗ ជាច្រើនដូចគ្នា៕ 

វីដេអូ បង្ហាញពី វេជ្ជបណ្ឌិត ត្រូវបានឃាត់ ខ្លួន នៅកន្លែងណាត់ជួប

 


ក្នុងនាម ជាគ្រូពេទ្យម្នាក់ តែបែរជា ប្រព្រឹត្ដនូវ សកម្មភាពបែបនេះ ចុះសម្រាប់ ប្រិយមិត្ដ យល់យ៉ាងណាដែរ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]