ភ្នំពេញៈ បើទោះជាចំណងស្នេហា របស់ ទឹម រដ្ឋា និងគូស្នេហ៍ជនជាតិ ប៉ាគីស្ថាន កន្លងមកធ្លាប់ត្រូវបាន រលកបោកបក់ ទៅប៉ះរឿងស្នេហា រង្គោះរង្គើ ជាច្រើនលើកច្រើនសារ ហើយក៏ដោយ តែសាម៉ីខ្លួន ទាំងពីរនាក់នេះ ហាក់គ្មានអារម្មណ៍ខ្វល់ខ្វាយ និងព័ត៌មានចចាមអារ៉ាម នោះឡើយ ។ ផ្ទុយទៅវិញ ពួកគេទាំងពីរនាក់ បែរជាទម្លាយរូបភាព ផ្អែមល្ហែមកៀកកើយគ្នា ប្រៀបដូចលលកញីឈ្មោល បង្ហាញទស្សនិកជន ឲ្យឃើញពីការស្អិតរល្មួត នៃចំណងស្នេហា ជំនួសការចេញមុខបកស្រាយ ។

បន្ទាប់ពីតារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បើកទម្លាយជាសាធារណៈ ពីចំណង ស្នេហ៍រវាង នាង និងសង្សារបុរស មាឌធំជនជាតិ ប៉ាគីស្ថានមក គេសង្កេតឃើញថា ចំណងស្នេហ៍មួយនេះ តែងពើបប្រទះ និងដំណឹងស្នេហ៍បែកបាក់ ដោយសារតែគូស្នេហ៍នាងត្រូវ ត្រឡប់ទៅប្រទេសកំណើតវិញ ធ្វើឲ្យនាងត្រូវរស់នៅ កណ្តោចកណ្តែងម្នាក់ឯង។ មិនតែប៉ុណ្ណោះ កន្លងមកក៏មានព័ត៌មានលេចឮ ជាច្រើនទៀត ទាក់ទងរឿងស្នេហារង្គោះរង្គើ របស់ពួកគេ ទាំងពីរនេះផងដែរ ។

ជាមួយគ្នានេះ ដើម្បីឆ្លើយតប ទៅនឹងព័ត៌មានបែកបាក់នោះ តារាស្រី ទឹម រដ្ឋា ក៏បានរំលេចរូបថត ជាច្រើន សន្លឹក បង្ហាញពី ភាពផ្អែមល្ហែម កៀកកើយស្អិតរល្មួត ដូចស្ករតាំងម៉ែរបស់ពួកគេ ក្នុងបំណងច្រានចោល ព័ត៌មានរសើបទាក់ទងរឿងរ៉ាវ ស្នេហាប្រេះឆា កន្លងមក ។ ចង់ដឹងថា រូបថតជាច្រើនសន្លឹក ដែលបង្ហាញ ពីស្នេហារឹងមាំ របស់រដ្ឋា និងគូស្នេហ៍ជនជាតិ ប៉ាគីស្ថាន មានភាពល្អូកល្អើន និងគ្នាកម្រិតណាមាន តែទៅទស្សនាទាំងអស់គ្នា ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]