រាជធានីភ្នំពេញ ៖ ឃាតករ ពាក់ផ្កាយ២យោធា គឹម ម៉ាវិន្ថា អគ្គនាយក ក្រុមហ៊ុនជី អេ ធី ដឹកអ្នកដំណើរ មុនពេលចូលដេក ក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៤ កញ្ញា ២០១៤ មានសុខភាព ខ្សោយខ្លាំង និងមានវិប្បដិសារី ចង់សម្លាប់ខ្លួន បន្ទាប់ពីបានដឹង ការចោទប្រកាន់ របស់តំណាងអយ្យការ ដាក់ក្រោមបទ ឃាតកម្ម គិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលមានទោស ត្រូវជាប់គុក អស់មួយជីវិត ។

លោកផ្កាយ២ឃាតករ គឹម ម៉ាវិន្ថា សារភាពត្រួសៗរឿងសម្លាប់ប្រពន្ធ កូន

ក្រុមការងារជំនាញ របស់នាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃ បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១៥ កញ្ញា ២០១៤ នេះថា ពិតណាស់ លោកគឹម ម៉ាវិន្ថា បានស្រឡាញ់គ្នា ជាមួយលោកស្រី អនុសេនីយ៍ទោ វ៉ា ដារី មិនបានរៀបការ តាមប្រពៃណីទេ តែបានចុះ អេតាស៊ីវិល ស្របច្បាប់ ។

២នាក់ប្តីប្រពន្ធ រស់នៅជាមួយគ្នា មិនសូវមានសេចក្តីសុខឡើយ ព្រោះលោកម៉ាវិន្ថ ជាមនុស្សកោងកាចណាស់ វាយ ទាត់ ធាក់ មិនបានគិត ពីប្រពន្ធ-កូនទេ ។

ក្រុមការងារជំនាញ បន្តថា ពេលសម្លាប់ប្រពន្ធ និងកូនហើយ ឃាតករ ឈ្មោះ គឹម ម៉ាវិន្ថា បានទៅដាក់ ពាក្យបណ្តឹង នៅសមត្ថកិច្ចមូលដ្នានថា ប្រពន្ធបាត់ពីផ្ទះ អាចរត់តាមសហាយ សុំជួយរកផង ។

ក្រុមការងារជំនាញ របស់នាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃបន្តថា ពេលសម្លាប់ប្រពន្ធ និងកូនហើយ នៅថ្ងៃទី២៩ កក្កដា ២០១៤ ឃាតករបាននាំ ស្រីសេ្នហ៍ម្នាក់ ពីភ្នំពេញ ទៅក្រេបទឹកឃ្មុំ នៅប្រទេសថៃ។

បន្ទាប់ពីបែកការណ៍ នៅពេលសពម្តាយ និងកូន ត្រូវគេប្រទះឃើញ នៅជ្រោះ ជើងភ្នំពេចនិល ដែលខ្លួនឯង ជាឃាតករ បានសម្លាប់ រួចហើយ ឱ្យកូនបង្កើត និងកូនប្រសា ដឹកយកទៅប្លុងចោលនោះ ។

ក្រោយពេលបែកការណ៍ ឃាតករបាននាំស្រីស្នេហ៍ ប្រញាប់ប្រញាល់ ឡើងយន្តហោះ ជើងភ្នំពេញ-សុវណ្ណភូមិ ទៅកាន់ប្រទេសថៃ ដោយបានទាក់ទង អ្នកបកប្រែខ្មែរម្នាក់ ឱ្យជួលទីកន្លែង ស្នាក់នៅ ក្រុងប៉ាតាយ៉ា ។

លោកផ្កាយ២ឃាតករ គឹម ម៉ាវិន្ថា ត្រូវសមត្ថកិច្ចកិច្ចចាប់បញ្ជូនឱ្យសមត្ថកិច្ចខ្មែរ

លោកផ្កាយ២ឃាតករ គឹម ម៉ាវិន្ថា


ទិដ្ឋភាពនៅកន្លែងដែលឃាតករប្លុងសពស្ត្រីរងគ្រោះ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]