បរទេស៖ ថ្មីៗនេះអ្នក វិទ្យាសាស្រ្តបាន រកឃើញថា ជាតិស្ករគឺជា កត្តាមួយដែល ធ្វើឲ្យសំពាធឈាម របស់មនុស្ស ឡើងខ្ពស់ហើយ វាមានអត្រា បង្កើនខ្ពស់ជាង អំបិលទៅទៀត។

យោងតាមប្រភព របាយការណ៍ ដែលបានមកពី ការពិសោធន៍ របស់ក្រុមអ្នក វិទ្យាសាស្រ្តមកពី រដ្ឋកាន់សាស់ និង ទីក្រុងញូវយ៉ក ទៅលើមនុស្សវ័យជំទង់ ក្នុងប្រទេសបារាំង ចំនួន ៨,៦៧០នាក់ បានរកឃើញថា ការឡើងសំពាធឈាម គឺមិនទាក់ទង ទៅនឹងកម្រិតជាតិ អំបិលឡើយ តែវាទាក់ទង ទៅនឹងកម្រិតជាតិស្ករ ទៅវិញទេ។ ម្យ៉ាងវិញទៀត ជាតិស្ករនេះ បានប៉ះពាល់ ទៅដល់កន្លែង បញ្ជារបស់ប្រព័ន្ធ ខួរក្បាល ហើយវានឹងធ្វើឲ្យ ចង្វាក់បេះដូង លោតញាប់ ហើយសំពាធឈាម ឡើងខ្ពស់ រហូតធ្វើឲ្យ ដាច់សរសៃឈាម ក្នុងខួរក្បាល តែម្តង។

លោក Dr. James DiNicolantonio ប្រធាននៃ ក្រុមអ្នកវិទ្យាសាស្រ្តនេះ បាននិយាយថា៖ “មូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យ មានសំពាធឈាម ឡើងខ្ពស់នោះ គឺជាជាតិស្ករ មិនមែនជាតិ អំបិលនោះឡើយ។ ខ្ញុំសង្ឃឹមថា ការរកឃើញ របស់ក្រុមខ្ញុំនេះ នឹងអាចជួយកាត់ បន្ថយអត្រានៃ ចំនួនអ្នកស្លាប់ ប្រហែលជា ៣លាននាក់ ជារៀងរាល់ឆ្នាំ ដោយសារតែ ជំងឺដាច់សរសៃ ឈាមខួរក្បាល ក៏ព្រោះតែ ការឡើងខ្ពស់នៃ សំពាធឈាម”។

លោក Dr. James បានបន្តទៀតថា “ក៏ព្រោះតែ កាលពីមុនមាន របាយការណ៍ជាច្រើន បានអះអាងថា ជាតិអំបិលគឺ ជាមូលហេតុធ្វើ ឲ្យសំពាធឈាមឡើងខ្ពស់ ទើបមនុស្សជាច្រើន ផ្តោតខ្លាំងទៅលើ ការទទួលទាន សារជាតិអំបិល តែមិនបានចាប់អារម្មណ៍ និងគ្រប់គ្រងកម្រិត ជាតិស្ករទៅវិញ ដែលនេះគឺជា មូលហេតុធ្វើឲ្យ មានមនុស្សស្លាប់ ដោយសារការ ដាច់សរសៃឈាម ក្នុងខួរក្បាល យ៉ាងច្រើនជា រៀងរាល់ឆ្នាំ”។

ដូច្នេះហើយ ការរកឃើញថ្មីនេះ គឺជាកត្តាដ៏ សំខាន់មួយ ក្នុងការដាស់តឿន ទៅដល់មនុស្ស ទាំងអស់ដើម្បី ប្រយ័ត្នក៏ដូចជា គ្រប់គ្រងនូវ កម្រិតជាតិស្ករ ដែលពួកគេត្រូវ ទទួលទាន សាជាថ្មី៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?





ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]