រាជធានីភ្នំពេញ ៖ ក្នុងសង្គមសិល្បៈ ពិសេសតារាស្រី ដែលចង់រំកិលខ្លួន ក្លាយជាតារា លេចធ្លោ បានល្បី យ៉ាងឆាប់រហ័ស មិនមែនពឹងអាស្រ័យ លើសមត្ថភាព ទេពកោសល្យនោះទេ  ពោលគឺបែរជា លេចឮថា បើចង់ល្បី ត្រូវផ្គាប់ចិត្ត ថៅកែផលិតកម្ម ឬអ្នកដឹកនាំរឿង ច្បាស់ជាល្បី ។ ម្ល៉ោះហើយទើបតារារះថ្មីខ្លះ អត់ហ៊ានប្រាថ្នា ជីវិតបែបនេះទេ មានខ្លះប្រញាប់ ដកថយយ៉ាងលឿន ព្រោះខ្លាច មិនហ៊ានប្រថុយ ទោះជា មិនមានឈ្មោះល្បី ក៏ដោយ ។

សម្រាប់កញ្ញា សុវណ្ណ រ៉ាផា ដែលជាតារា ទើបតែឈានជើង ចូលអុកឡុក សិល្បៈ នាងមិនខ្លាច ចំពោះពាក្យចចាមអារ៉ាម ទាំងនោះឡើយ  ថែមទាំង ប្រឆាំងទស្សនៈមួយនេះ និងសរសើរទៅវិញ ដល់ផលិតករ ដែលផ្តល់ឱកាស ដល់តារាជំនាន់ថ្មី សាងស្នាដៃ។

ចំពោះដំណឹងមួយនេះ ធ្លាប់កើតមាន យូរមកហើយ ដែលលេចឮថា ឲ្យតែតារាស្រី វ័យក្មេងស្រស់ស្អាត ដែលមាននិស្ស័យ ស្រលាញ់សិល្បៈ ចង់ក្លាយជាតារា រះចែងចាំងឆ្វាច នៅលើទំព័រសិល្បៈនោះ ត្រូវហ៊ាន ធ្វើរឿងមួយចំនួន ដូចជាការដោះដូរ រូបរាងកាយ ទៅលើមេកើយ ឬថៅកែចម្រៀង ភាពយន្តជាដើម និងអ្នកដឹកនាំ កម្មវិធីសិល្បៈ ឬជាថ្នូរ និងភាពល្បីល្បាញ ជាងពឹងលើ ទេពកោសល្យ ។

ម្ល៉ោះហើយ ទើបការលើកឡើងនេះ ហាក់វាយប្រហារ ទៅលើក្រុម ដែលមានឈ្មោះ ជាថៅកែផលិតកម្ម ឬអ្នកដឹកនាំ កម្មវិធីសិល្បៈ ក្នុងពេល ព័ត៌មានមួយនេះ ចង់ផ្តោតតែ លើបុគ្គលមួយចំនួនតូច ដែលអាចធ្វើរឿងបែបនេះ អួតអាងថា ជួយយិតយោង បើចង់តោងកាលីបនោះ ទើបបានជា មានព័ត៌មាន បែបធ្លាយ ក្នុងសង្គមសិល្បៈ។

កញ្ញាសុវណ្ណ រ៉ាផា ដែលទើបតែ បោះជំហ៊ាន មកកាន់ទីលានសិល្បៈ ដែលជារលកថ្មី ប៉ុន្តែមានរូប សម្ជស្សស្រស់សោភា សម្បុរខ្មៅស្រអែម បានច្រានចោល និងការបង្ហាញ ទស្សនៈយល់ខុស បែបនេះ ។

កញ្ញាប្រាប់ថា «សម្រាប់នាងមិនដឹងថា មានតារាស្រីថ្មីៗ ណាខ្លះ គាត់ហ៊ានគិត ធ្វើរឿងប្រថុយ បែបនេះទេ ។ ចំពោះនាង គឺប្រឡូក សិល្បៈមួយរយៈ មកនេះ បានអាស្រ័យ លើសមត្ថភាព ទេពកោសល្យ សុទ្ធសាធ អត់ដឹងថា ក្នុងសិល្បៈបែបនេះទេ ហើយបើសិនជា មានរឿងបែបនេះ មែននោះ ជារឿងមួយ មិនល្អទេ សម្រាប់សង្គមសិល្បៈ ព្រោះអ្នកសិល្បៈ ក៏មានកិត្តិយស ដូចមនុស្ស ក្នុងសង្គម ទាំងមូលដែរ»  ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]