ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បាននឹងកំពុង រត់គេចខ្លួន ក្រោយពីចាក់យុវជន ម្នាក់ទៀត ចំបំពង់ក បណ្ដាល ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យរុស្សី ដែលមូលហេតុ នៃការចាក់ខាងលើនេះ គឺខឹងមក ពីជនរងគ្រោះ មករំខានរូបគេកំពុងលេង បៀរ ។

ករណីបង្កអំពើហិង្សា បណ្ដាលឱ្យជនរង គ្រោះរងរបួសធ្ងន់ ឈាមហូរស្រោចខ្លួនខាង លើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ ចាក់អង្រែក្រោមបាន និយាយថា ជនដៃដល់ដែល បាននឹងកំពុងរត់ គេចខ្លួននោះឈ្មោះ បារាំង រីឯជនរងគ្រោះ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ មិត្ដភាពកម្ពុជាសូវៀត ឈ្មោះ គឹម សុង ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ចាក់អង្រែក្រោម បានបញ្ជាក់ថា មុនពេលកើតហេតុ ជនដៃដល់ កំពុងលេងបៀរ នៅតាមផ្លូវ៦០ម៉ែត្រពេល នោះជនរងគ្រោះ ដែលជាមិត្ដ ភក្ដិនិងគ្នាទៅ រំខានការលេង របស់ពួកគេ ធ្វើឱ្យជនដៃដល់ ខឹងទ្រាំមិនបាន ក៏ទាញកាំបិតចុងស្រួចចាក់ ចំបំពង់ករងរបួស យ៉ាងធ្ងន់ធ្ងរ បង្កឱ្យប្រជា ពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាននៅ ទីនោះ មានការភ្ញាក់ផ្អើល ។

យ៉ាងណាក៏ដោយ ជនដៃដល់ក្រោយពី ប្រព្រឹត្ដនូវទង្វើបែបនេះ បានរត់គេចខ្លួនបាត់ ស្រមោល ខណៈដែលកម្លាំង សមត្ថកិច្ចបាន នឹងកំពុងតាមចាប់ខ្លួន ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]