ភ្នំពេញ៖ អ្នកជិះម៉ូតូធំ Pulsar ប្រមាណបួនរយនាក់ បានប្រមូលផ្ដុំគ្នានៅ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ កន្លងទៅនេះ ដោយបានបង្កើត ជាទស្សនីយភាពមួយ នៅមុនពេលចាប់ ផ្ដើមព្រឹត្តិការណ៍កីឡា ដ៏ធំបំផុតមួយ ប្រចាំកម្ពុជា ។

អ្នកជិះម៉ូតូធំទាំងនោះបានធ្វើដំណើរជាក្រុម ដើម្បីទៅចូលរួមទស្សនាការ ប្រកួតក្បាច់ ប្រដាល់ចម្រុះ One FC – Rise of the Kingdom ។ ព្រឹត្តិការណ៍នោះ ប្រព្រឹត្តិ ទៅនៅសាលមហោ ស្រពកោះពេជ្រ ហើយមានមនុស្ស ទស្សនារាប់ពាន់នាក់ រាប់បញ្ចូលទាំងអ្នកជិះម៉ូតូ Pulsar រាប់រយនាក់ផងដែរ ។

អ្នកជិះម៉ូតូធំទាំងនេះ បានចូលរួម អបអរ និងទស្សនាការប្រកួត កីឡាប្រដាល់ចម្រុះ One FC – Rise of the Kingdom ដែលត្រូវបានរៀបចំ ជាលើកដំបូង នៅកម្ពុជា ហើយជាព្រឹត្តិការណ៍ដ៏ រំជើបរំជួលនៅ ក្នុងទីក្រុងភ្នំពេញ ។

ទិដ្ឋភាពអ្នកជិះម៉ូតូធំរាប់រយនាក់ធ្វើដំណើរតាមផ្លូវក្នុងទី ក្រុងភ្នំពេញ គឺអស្ចារ្យ ដូចគ្នានឹងទិដ្ឋភាព នៃព្រឹត្តិការណ៍ ប្រដាល់ One FC នៅកោះពេជ្រ ដូច្នោះដែរ ។

អ្នកជិះម៉ូតូម្នាក់បាននិយាយថា ៖ “នេះគឺជាការរៀបចំមួយរបស់ក្រុមហ៊ុន សម្រាប់ក្រុមអ្នកជិះម៉ូតូធំ នៅកម្ពុជា ហើយក្រុមហ៊ុន បានរៀបចំកម្មវិធី ស្រដៀងគ្នានេះជាច្រើន លើកមកហើយ ប៉ុន្តែសម្រាប់ ការបើកបរទៅតាម បណ្ដារខេត្ត ។ ប៉ុន្តែ លើកនេះជាលើកទីមួយ ហើយដែលក្រុមហ៊ុនបាន រៀបចំព្រឹត្តិការណ៍ មួយដ៏អស្ចារ្យ គឺទៅចូលរួមទ ស្សនាការប្រកួតប្រដាល់ លក្ខណៈបែបសេរី ខ្នាតអន្តរជាតិនៅក្នុង ប្រទេសកម្ពុជារបស់យើង” ។ 



ថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន Vipar Auto បាននិយាយថា៖ “ក្រុមហ៊ុនធ្វើដូច្នេះ ដើម្បីបង្កើត សហគមន៍អ្នក ជិះម៉ូតូធំ ។ ក្រុមហ៊ុនផ្ដល់ជូន ដល់អតិថិជនរបស់ខ្លួន នូវបច្ចេកវិទ្យាទំនើប ជាងគេ និងជីវិតរស់នៅ ល្អឈានមុខគេ” ។

សម្រាប់មនុស្សភាគច្រើន គឺចូលចិត្តម៉ូតូធំផង និងកីឡាផង អ្នកជិះម៉ូតូ Pulsar ជាច្រើនជាអ្នក គាំទ្រកីឡា ហើយនេះជា ចំណង់ចំណូល ចិត្តថ្មីមួយទៀត ។

ក្រុមហ៊ុន Vipar Auto ដែលចែកចាយម៉ូតូ Pulsar បានចែកសំបុត្រដោយ ឥតគិតថ្លៃដល់ អតិថិជន របស់ខ្លួន ដើម្បីបានចូល ទស្សនាការប្រកួត ប្រដាល់អន្តរ ជាតិនោះ ។ នេះគឺជាផ្នែកមួយនៃ យុទ្ធនាការបង្ហាញពីការ គាំទ្រពីសំណាក់ អតិថិជនរបស់ខ្លួន ។ 

អ្នកជិះម៉ូតូធំម្នាក់ទៀតបាននិយាយថា៖ ចំពោះការចូលរួមជិះម៉ូតូជាក្រុម ជាមួយ Pulsar នេះ ខ្ញុំមាន អារម្មណ៍សប្បាយ រីករាយរំភើប មែនទែន ។ ម្យ៉ាងទៀតនោះ ខ្ញុំមានអារម្មណ៍ថា អស្ចារ្យ ពោរពេញទៅ ដោយថាមពល និងភាពជាអ្នកជោគជ័យ ជាមួយនឹង Pulsar ។ ហើយម្យ៉ាងវិញទៀត គឺបានចូលរួមជាមួយ នឹងព្រឹត្តិការណ៍ ពិភពលោក One FC ដែលល្បីទូ ទាំងពិភពលោក ។ ចំណាប់អារម្មណ៍ របស់ខ្ញុំនៅពេលនេះ គឺមានអារម្មណ៍រំភើប សប្បាយចិត្តមែន ទែននឹងការចូលរួម ជាមួយនឹង Pulsar។”

ម៉ូតូធំដែលពួកគាត់ជិះនោះ ដូចជា ម៉ូតូ Pulsar 200NS ជាដើម គឺជាម៉ូតូដែលមានបច្ចេកវិទ្យា ជឿនលឿន ដែលមានលក់នៅ កម្ពុជាបច្ចុប្បន្ន ។

ម៉ូតូ Pulsar 200NS គឺមានបំពាក់នូវបច្ចេកវិទ្យាប៊ុយហ្ស៊ីបី ស៊ូប៉ាប់បួន និងធុងទឹក ។ ម៉ូតូ នេះ មានប្រអប់លេខ ដែលមាន ៦ លេខ តួជុំវិញម៉ូតូ បូមក្រោយទោល និងហ្វ្រាំងបូម ដែលមានថាសដូចផ្កា ។

ម៉ូតូនេះមានល្បឿនអតិបរមា ១៣៦ គីឡូម៉ែត្រក្នុង មួយម៉ោង ហើយប្រើពេលតែ ៣.៦ វិនាទី ដើម្បីបង្កើន ល្បឿនលើកុងទ័រពី0 ទៅ ៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។  នៅពេលនេះ ម៉ូតូ Pulsar 200NS កំពុងពេញនិយមក្នុង ចំណោមយុវជនកម្ពុជា ដែលមានអាយុចន្លោះពី 18 ដល់ ៣០ ឆ្នាំ ។ បច្ចុប្បន្ននេះ ម៉ូតូ Pulsar 200NS ក៏កំពុងតែនាំ មុខគេសម្រាប់ ទីផ្សារម៉ូតូធំនេះផងដែរ ។

សម្រាប់អ្នកជិះម៉ូតូភាគច្រើន ការជិះម៉ូតូធំជាក្រុមទៅចូល រួមព្រឹត្តិការណ៍ធំបែបនេះ គឺជួយ ឲ្យពួកគេ កាន់តែ មានក្តីរំភើបថែមទៀត៕

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]