រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Procter and Gamble  (P&G) និង សហគ្រាសGood hill ដែលជាអ្នក ចែកចាយ ជាផ្លួវការរបស់ផលិផល (P&G) បានប្រគល់រង្វាន់ដល់ អ្នកឈ្នះ៦នាក់ នាល្ងាចថ្ងៃ សៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារ សាន់វេ ភ្នំពេញ ដែលមានរង្វាន់ដូច រង្វាន់ទី១:ទូរទស្សន៍ Sony Bravia 42W654 ជាមួយប្រព័ន្ធ សំឡេង Sony Home Theater N9100 មួយឈុត(១រង្វាន់) រង្វាន់ទី២: iPad Mini 16GB(២រង្វាន់) រង្វាន់ទី៣: កាមេរ៉ា Sony WX200(២រង្វាន់) ហើយអ្នកឈ្នះទាំងនោះមាន 1. ស៊ួ សុខឡា, 2. Taing Sokheng, 3. Tith lina, 4. Seng Somphors, 5. ស្រេង រ៉ាវី 6. លេខ ពុច។

សម្រាប់ ៣ខែចុងក្រោយនេះក្រុមហ៊ុន Procter and Gamble (P&G) បានរៀបចំកម្មវិធី មួយសម្រាប់ អតិថិជន ដែលបានទិញ គ្រប់ផលិផលរបស់ Procter and Gamble(P&G)ទៅប្រើប្រាស់ក្នុង ឪកាសពិធី បុណ្យចូលឆ្នាំខ្មែរ ចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលមានរង្វាន់ធំ ដ៏អស្ចារ្យ គឺ ប្រព័ន្ធសំឡេង  Home Theater System មួយឈុត ហើយការ ផ្ដល់ជូននេះ គឺសម្រាប់ប្រជាជន ដែលរស់នៅក្នុងប្រទេសកម្ពុជា។

អ្នកតំណាងរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន Procter and Gamble(P&G) មិនតែ មានរង្វាន់ ជូនដល់អតិថិជនអ្នក ប្រើប្រាស់ប៉ុននោះទេ ថែមទាំងជូយសកម្មភាព សង្គមផងដែរគឺ សាងសង់ផ្ទះអោយប្រជាជន នៅស្រុក គិរីវង្ស ខេត្តតាកែវ និងបានជួយផ្ដល់ទឹក ស្អាតសម្រាប់ការបរិភោគ យ៉ាងហោចណាស់ ៧លានលីត្រ ដល់កុមារនិង គ្រួសារដែលនៅតំបន់ដាច់ ស្រយាលក្នុងរដូវវស្សានេះ ហើយកម្មវិធីនេះ ត្រូវបានចូលរួម ដោយតំណាងរដ្ឋាភិបាល អង្គការទស្សនៈ ពិភពលោក ព្រមទាំង តារាល្បីៗ ជាច្រើនរូបដូចជាពូឃ្លាំង កញ្ញាសូដា នីតា កញ្ញាទឹម រដ្ឋា កញ្ញាទឹម វត្ដី កញ្ញាឌួង ហ្សូរីដា និងអ្នកនាងចន ច័ន្ទលក្ខិណាផងដែរ។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនបានផ្តល់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជន ក្នុងឪកាសចូលឆ្នាំថ្មី ហើយលោក នឹងបន្តផ្តល់រង្វាន់ជាច្រើន ទៀតជាបន្តបន្ទាប់។


គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុនលក់ផលិតផលប្រើប្រាស់ ធំជាងគេលើពិភពលោក Procter and Gamble  (P&G) មានម៉ាកផលិតផលដូចជា សាប៊ូឬក្រែម បន្ទន់សក់ Pantene, ក្រែមរក្សាស្បែក Olay, សាប៊ូឬក្រែមបន្ទន់សក់ Head & Shoulders, សាប៊ូឬក្រែមបន្ទន់សក់ Rejoice, ម្សៅសាប៊ូAriel ដែលជាផលិតផលកំរិត ស្តង់ដារគុណភាពខ្ពស់ និងមានចរាចរលក់គ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា៕



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]