អាមេរិក៖ សកម្មភាព ដែលរថយន្ដបុក ក្មេងសិស្សសាលា ទាំងរស់ ត្រូវបាន កាមេរ៉ាសុវត្ថិភាពនៃ សាលាបឋមសិក្សា New Hampshire ថតជាប់ ដែលទីតាំងស្ថិតនៅ ក្នុងទីក្រុង Nashua នៃរដ្ឋ New Hampshire សហរដ្ឋអាមេរិក។

នៅក្នុងវីដេអូនេះ បានបង្ហាញពី នារីជាម្ដាយម្នាក់ បណ្ដើរកូន២នាក់ ដែលមានអាយុ ៩ និង ៦ឆ្នាំ នៅតាមដងផ្លូវ Ledge ទៅកាន់សាលារៀន និងនារីជាម្ដាយ ត្រូវបាន គេស្គាល់ឈ្មោះថា Melissa Federico។ យ៉ាងណាមិញសកម្មភាពនាំ កូនៗទៅកាន់ សាលារៀន គឺជារឿង ដែលនាងតែងតែ ធ្វើជារៀងរាល់ព្រឹក តែសម្រាប់លើកនេះវិញ កូនស្រីនាងម្នាក់ បែរជាស្ថិតនៅក្រោមឡាន ក្រោយពី ឡានមួយគ្រឿងនេះ ស្ទុះមក បុកពីក្រោយនាង និង កូននាង ទាំង២នាក់នេះ ទាំងកម្រោលនោះ។ ភ្លាមៗនោះ នាង Melissa និងឪពុកម្ដាយផ្សេងទៀត បានស្ទុះទៅជួយ ទាញ កូនស្រីនាងម្នាក់ ចេញពីក្រោមឡាន និងកូននាងម្នាក់ទៀត បែរជា រកមិនឃើញ។ 

ពិតជាសំនាងល្អ ដែលកូនស្រីនាងម្នាក់ទៀតនោះ មិនបានស្ថិតនៅក្រោម រថយន្ដនោះទេ គឺនាង ត្រូវបាន ខ្ទាតចូលទៅនៅគុម្ពស្មៅ នៅក្បែរនោះនិង អ្វីដែលជាអពូត ហេតុដែរនោះ គឺ កូននាងទាំងពីរ គ្រាន់តែ រលាត់ស្បែក និង ហើមតែប៉ុណ្ណោះ។ នាងបាននិយាយជា ចុងក្រោយថា ប្រសិនជាកូននាង ទាំងពីរ មានរឿងអ្វីកើត ឡើងនោះ នាងមិនដឹង ធ្វើយ៉ាងណានោះទេ ព្រោះអ្នកទាំងពីរ ជាបេះដូងរបស់នាង។

ចំពោះអ្នកបង្កហេតុ មិនត្រូវបាន ប្រឈមមុខនឹង ការជាប់ទោសអ្វីនោះទេ ដោយសារតែ នាងមាន ការរំខានពី កូនក្មេងដែលនៅក្នុង ឡានរបស់នាង ឬដោយសារតែ ហ្វ្រាំងឡាន របស់នាងមាន បញ្ហា យោងទៅតាម សម្ដីប៉ូលីសក្នុង ទីក្រុងនេះ។

សូមទស្សនាវីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]