អាមេរិក៖ បុរសជាចោរ ម្នាក់ឈ្មោះ Dion Davis អាយុ២៩ ឆ្នាំបានដេកលង់លក់នៅក្នុងផ្ទះ ដែលគេ ចូលលួច ហើយត្រូវបានប៉ូលីសចូល មកដល់ ដាស់ឲ្យភ្ញាក់រួច នាំខ្លួនយកទៅប៉ុស្តិ៍ប៉ូលីស តែម្តង។

ចោរអត់ងងុយខាងលើ ត្រូវបានប្រទះឃើញ ដេកនៅក្នុងបន្ទប់ ដោយអ្នកបោសសំអាត ហើយភ្លាមៗ នោះម្ចាស់ផ្ទះ ក៏ទូរស័ព្ទប្តឹងទៅប៉ូលីស ឲ្យ មកចាប់ខ្លួន។ ពេលប៉ូលីសមកដល់ ចោរ Dion Davis ក៏នៅតែដេក ដោយសុខស្រួលដដែល ជាមួយនឹងគ្រឿងអលង្ការ មួយថង់ដែលកាន់ នៅក្នុងដៃរបស់គេ។

មន្ត្រីប៉ូលីសនៃរដ្ឋ Florida បានថតរូប ២ ទៅ ៣ សន្លឹក ទុកជាភស្តុតាង មុនពេលដែលដាស់ បុរសជាចោរ ឲ្យភ្ញាក់ និងចាប់ខ្លួន។

“ចោរម្នាក់នេះ លួច បានគ្រឿងអលង្ការជាច្រើន ពេញមួយថង់ តែគេប្រហែល ជានឿយហត់នឹងការដើរ លួចនៅពេលយប់ ជាច្រើនដងហើយ ទើបបានជា ដេកពេលដែលខ្លួន ធ្វើសកម្មភាពលួច យ៉ាងដូច្នេះ” មន្ត្រីប៉ូលីសខាងលើបញ្ជាក់បែបនេះ៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]