ចិន៖ ប្រទេសចិន បានធ្វើរឿង ដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ មួយទៀតហើយ ដែលប្រទេសនេះ បានបង្កើត ផ្លូវដើរសម្រាប់ អ្នកដែលញៀន ចុចទូរស័ព្ទ ដំបូងគេ បង្អស់នៅក្នុង ពិភពលោក។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ផ្លូវដើរដែល មានប្រវែង ជាង៣០ម៉ែត្រ ស្ថិតនៅក្នុង ទីក្រុង Chongqing នៃប្រទេសចិន ត្រូវបានគូរខ្សែ ច្រៀកចេញពី ផ្លូវដើរធម្មតា ពាក់កណ្តាល និងបានសរសេរ អក្សរជា ភាសាចិន ដែលមានន័យថា ទូរស័ព្ទដៃ ដែលវាជាផ្លូវដើរ យ៉ាងពិសេស សម្រាប់អ្នកដែល មិនអាចគ្រលៀស ភ្នែកពួកគេ ឲ្យឃ្លាតឆ្ងាយ ពីទូរស័ព្ទដៃបាន មិនថាកំពុង តែធ្វើដំណើរ ក៏ដោយ។

ក្រុមអាជ្ញាធរ របស់ប្រទេសចិន បានបញ្ជាក់ថា ការបង្កើត ផ្លូវបែបនេះឡើង គឺដើម្បីធ្វើការ ឆ្លើយតបទៅនឹង កំណើននៃមនុស្ស ដែលញៀននឹង ទូរស័ព្ទដៃ របស់ពួកគេ ព្រោះនេះជា បញ្ហាចំបង មួយរបស់ប្រទេសចិន។

យ៉ាងណាមិញ វិធីមួយនេះ ត្រូវបានគេរំពឹង ថានឹងអាច ជួយបញ្ចៀស ជាច្រើនព្រមទាំង អាចជាកត្តា ក្នុងការដាស់តឿន បន្តិចម្តងៗ ទៅដល់អ្នក ដំណើរថ្មើរជើង ជាច្រើនអំពី ផលប៉ះពាល់ ចំពោះការចុច ទូរស័ព្ទអំឡុង ពេលកំពុងដើរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]