កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ កម្មវិធី The Voice បានវិលមកវិញ សារជាថ្មីម្តងទៀត ជាមួយនឹងវគ្គថ្មី The Battle ដោយមានបេក្ខជន និង បេក្ខនារីជាច្រើននាក់ មកពីក្រុមរបស់ Coach ខុសៗគ្នា បានប្រកួតប្រជែង នៅលើសង្វៀន យ៉ាងក្តៅគគុក អមជាមួយនឹង ទស្សនិកជន ជាច្រើននាក់ ផងដែរ។

ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញ ក្នុងក្រុមរបស់ Coach និមួយៗ គឺតម្រូវឲ្យមាន Advisor ម្នាក់ ដោយ Coach ឆន សុវណ្ណរាជ បានជ្រើសរើស តារាចម្រៀង យក់ ថិតរដ្ឋា ចំណែកឯ Coach បាយ៉ារិទ្ធ ជ្រើសរើស អ្នកនាង យ៉ាន លីនដា ខណៈតារាចម្រៀង ជ្រកក្រោមដំបូលផលិតកម្ម  ហង្សមាសតែមួយ ហ្សូណូ ចូលរួមជាមួយ កញ្ញា ឱក សុគន្ធកញ្ញា ហើយចុងក្រោយ លោកគ្រូ ម៉ម សុគន្ធធា ចូលរួមជាមួយ កញ្ញា ពេជ្រ សោភា ផងដែរ។

ងាកទៅមើល ការប្រកួតរវាង បេក្ខជន ឃុន វត្ថា និង កាក់ សុខខេង នៅក្នុងក្រុមរបស់ Coach កញ្ញាវិញ ពួកគាត់បានចាប់ដៃគ្នា បកស្រាយ ចម្រៀង មួយបទ ក្រោមចំណងជើងថា "ទុកឱកាសបងខ្លះបានទេ" ដែលជាសំនៀងដើម របស់លោក ខេមរៈ សេរីមន្ត រហូតធ្វើឲ្យទស្សនិកជន ងើបឈរទះដៃ កងរំពង ពេញស្ទូឌីយ៉ូ ព្រោះថាបទនេះតឹង ហើយអ្នកទាំងពីរ ពិតជាធ្វើបានល្អ ដោយអាចស្រែកបាន យ៉ាងខ្ពស់ មិនចាញ់ តារាចម្រៀងអាជីព ប៉ុន្មាននោះទេ៕


បើចង់ដឹងថា Coach កញ្ញា ជ្រើសរើសយកម្នាក់ណា សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីវគ្គ The Battle នេះបញ្ចប់ទៅ នឹងឈានចូលដល់វគ្គ Live Show ដូចនេះ មានតែរង់ចាំ តាមដានទាំងអស់គ្នា បន្តទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការសម្រេចចិត្តរបស់ Coach កញ្ញា?

ដកស្រង់វីដេអូពី៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា