ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងថ្លុកឈាម នៅព្រៃរបោះ ដែលមានទីតាំង ស្ថិតនៅ ប្រមាណជា ៨-៩គីឡូម៉ែត្រ ពីភូមិតាំងសំរោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយគេសង្ស័យថា មានគេសម្លាប់ ព្រោះមានស្មាមរបួស នៅក្រោមសាច់ដុំ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ លោកអធិការរង ស្រុកភ្នំស្រួច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្នុងកន្លែងភូមិ-ឃុំខាងលើ ហើយសពជនរងគ្រោះត្រូវបានគេ ប្រទះឃើញស្លាប់ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងព្រៃរបោះ ដោយមាន របួសក្រោមសាច់ដុំដៃខាងស្តាំ និងធ្លាយពីម្ខាងទៅម្ខាង។

លោកបន្តថា មុនពេលថ្ងៃកើតហេតុ គេឃើញជនរងគ្រោះ និងគ្នីគ្នាប៉ុន្មាននាក់ទៀត បបួលគ្នាដើរ ទៅបរបាញ់សត្វ ត្រង់កន្លែងកើតហេតុ ប៉ុន្តែ គេមិនឃើញជនរងគ្រោះត្រឡប់ មកផ្ទះវិញ មិត្តភក្តិដែលទៅជាមួយ និងក្រុមគ្រួសារ ក៏បាននាំគ្នាស្វែងរក តែពេលទៅដល់ព្រៃរបោះ ក៏បាន ឃើញសពជនរងគ្រោះតែម្តង ។

សូមបញ្ជាក់ថា ក្រោយមានករណីនេះ កើតឡើង ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នគរបាលខេត្ត និងអធិការ នគរបាលស្រុក បានចុះទៅ ស្រាវជ្រាវពីលក្ខណៈនៃសព និងបានធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុ និងវែក មុខសញ្ញាជាបន្តទៅតាមនីតិវិធី។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]