កែប ៖ ទូកនេសាទរបស់ ក្រុមប្រឹក្សាឃុំឣង្កោល១គ្រឿង ត្រូវបានក្រុមពួកទូក របស់ប្រជានេសាទ ក្នុងសហគមន៍ ឣ្នកនេសាទដូនតោក នៃសង្កាត់ត្រើយកោះ ខេត្តកំពត ធ្វើការបុកពន្លិច នៅវេលា ម៉ោង ១២និង៣០នាទី រំលង ឣធ្រាត្រ ឆ្លងចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នៅកណ្តាលសមុទ្រ ក្បែរកោះពោធិ៍ ស្ថិតក្នុងសង្កាត់កែប ។

សមត្ថកិច្ចខាងជើងទឹក បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ទូកនេសាទដែលត្រូវគេបុកលិច ជារបស់ ជនរងគ្រោះឈ្មោះ គង់ យន ភេទ ប្រុស ឣាយុ ៥៧ឆ្នាំ មុខរបរ ក្រុមប្រឹក្សាឃុំឣង្កោល បច្ចុប្បន្នរស់នៅក្នុងភូមិ ឣង្កោល ឃុំឣង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំណែកក្រុមពួកប្រជានេសាទ ដែលយកទូកលើកគ្នាទៅ បុកពន្លិចទូកគេនោះ ជាជនជាតិខ្មែរឥស្លាម ក្នុងសហគមន៍នេសាទដូនតោក សុទ្ធតែរស់នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចដដែលបន្តឲ្យដឹងទៀតថា ប្រជានេសាទចំនួន ៣នាក់ នៅលើខាងទូករងគ្រោះ ត្រូវបានគេជួយ សង្គ្រោះទាន់ពេលវេលា គ្មានឣ្នក ណាមួយរងគ្រោះថ្នាក់ឡើយ ។ ការឈានទៅបុកទូកពន្លិចនេះ មិនទាន់មាន ប្រភពពីសមត្ថកិច្ចណាមួយ បញ្ជាក់ឣំពីមូលហេតុ នៃការបុក ឡើយ។ ហើយកម្លាំងមាន សមត្ថកិច្ចពាក់ព័ន្ធ បាន នឹងកំពុងធ្វើការស៊ើបឣង្កេត ទៅលើករណីនេះ ។

បច្ចុប្បន្ននេះទូករងគ្រោះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយពួកទូក ប្រជា នេសាទ កំពុងធ្វើ ការឣូសមកដាក់ នៅមាត់សមុទ្រព្រែកតានេន ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]