ហ្វីលីពីន៖ នេះជាឃ្លីប វីដេអូគួរឲ្យរន្ធត់ ញាក់សាច់ មួយបាន បង្ហាញពីបុរសជា អ្នកសំដែងម្នាក់ វិះនឹងត្រូវក្លាយជាចំនីរបស់ សត្វក្រពើ ទៅ ហើយ ដែល វីដេអូនេះ ត្រូវបាន អ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក ជាច្រើននាក់បានចែក ចាយបន្តគ្នា ល្បីពេញហ្វេសប៊ុកផងដែរ ។

តាមរយៈរូបភាព ក្នុងវីដេអូនេះ អាចឃើញថា បុរសម្នាក់ កំពុងបានដើរលើ ខ្សែពួរមួយខ្សែ យ៉ាងក្លាហាន ប៉ុន្តែអ្វីគួរឲ្យតក់ស្លុតនោះ គឺនៅខាងក្រោម ខ្សែពួរ ជាអាងទឹកដែលមាន សត្វក្រពើជាច្រើនក្បាល។ ប៉ុន្តែពិតជា ថ្ងៃស៊យរបស់បុរស ជាអ្នកសំដែងនេះ បានភ្លាត់ស្នៀតក៏ ស្រាប់តែធ្លាក់ចូល អាងទឹក ធ្វើឲ្យរូបគាត់ ហែលរត់ពីក្រពើ សឹងតែមិនទាន់។ ទោះជាយ៉ាងណា ខ្មែរឡូត ក៏មិនប្រាកដដែរថា នេះជាការសម្តែងដើម្បីធ្វើឲ្យ អ្នកទស្សនា តក់ស្លុត ឬមួយជាការពិត នោះដែរ ខណៈមានអ្នកចែករំលែក វីដេអូនេះ យ៉ាងច្រើន នៅលើបណ្តាញសង្គម។

គួរបញ្ជាក់ដែរថា តាមប្រភពវីដេអូនេះ បង្ហាញថា ការសំដែងនេះ គឺបានធ្វើឡើង នៅក្នុង សួនសត្វក្រពើ Davao មួយកន្លែង ក្នុងទីក្រុង Davao ប្រទេសហ្វីលីពីន៕

ចង់ដឹងច្បាស់ សូមប្រិយមិត្ត មកទស្សនាវីដេអូខាងក្រោមនេះ 

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]