ខេត្តបាត់ដំបង៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីប្រើកាំបិតស្នៀត និងពូថៅប៉ងកាប់ សម្លាប់ប្រពន្ធ តែមិនបានសម្រេច គ្រាន់តែរបួសធ្ងន់ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី១៣ កញ្ញា ២០១៤ នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ព្រោះខឹងប្រពន្ធមិនឲ្យរួមរ័ក។

អធិការនគបាលស្រុកបវេលលោកអឿម ទិត្យ បានឲ្យដឹងថា ជនដៃដល់ឈ្មោះម៉ែ ពៅ អាយុ៤១ឆ្នាំ និងប្រពន្ធ ដែលរងរបួសធ្ងន់ ឈ្មោះញាណ ស៊ីធូន អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ។ លោកអធិការបានបន្តថា ជនដៃដល់ បានប្រើប្រាស់កាំបិត ស្នៀតប្រវែង ជិតកន្លះម៉ែត្រ ចាក់ទៅលើប្រពន្ធ រួចប្រើពូថៅវាយកញ្ចឹង.ក បន្ថែមទៀត របួសស្ទើរសុសសាច់ ក្នុងបំណងវាយសម្លាប់ តែមិនស្លាប់ គ្រាន់តែរបួសធ្ងន់ ដោយសារខឹងប្រពន្ធ មិនឲ្យរួមរ័ក ហើយក៏កើតរោគ ប្រចណ្ឌ។

លោកបញ្ជាក់ថា ក្រោយពីបង្កហិង្សា ធ្ងន់ធ្ងរ ទៅលើប្រពន្ធរួច សមត្ថកិច្ច ក៏បានចុះអន្តរាគមន៏ ឃាត់ខ្លួនជនសង្ស័យ ភ្លាមៗដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]