អេស្ប៉ាញ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់មួយកន្លែង ក្នុងទីក្រុង ប៉ាសេឡូណា ប្រទេសអេស្ប៉ាញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបាន លឺសំលេងស្ត្រី ស្រែកយ៉ាងលឺៗ ចេញពីក្នុងផ្ទះមួយកន្លែង ជាហេតុនាំឲ្យពួកគេ បានគិតថា គ្រួសារក្នុងផ្ទះអ្នក ជិតរបស់ ពួកគេពិតជា កំពុង កើតមាន បញ្ហាជំលោះ អ្វីមួយកើតឡើងហើយ បន្ទាប់មក ប្រជាពលរដ្ឋ ដែលរស់ក្នុងនៅជិតៗនោះ ក៏បាន ប្តឹងប៉ូលីសឲ្យ មកត្រួតពិនិត្យ ក្នុងផ្ទះនោះ។

ប៉ុន្តែ អ្វីមិនគួរជឿនោះ គឺខណៈពេលដែល ប៉ូលីសបាន ទៅដល់ក្នុងផ្ទះនោះ ហើយក៏បាន ដឹងការពិតថា ប្រភពនៃ សំលេងនោះចេញមកពី ផ្ទះរបស់ លោក Rubi ដែលគាត់បានកំពុងតែ មើលរឿងអាសអាភាស និង បានបើកបង្អួចចោល ហើយបើកសំលេងក្នុងរឿង យ៉ាងខ្លាំងៗ តែម្តង ។

ក្រោយមក ទាំងអ្នកជិតខាង និងទាំង ប៉ូលីសនាំគ្នាហួសចិត្ត និយាយអ្វីលែងចេញ ទើបបន្ទាប់មកទៀត ប៉ូលីស ក៏បាន ធ្វើការណែនាំ ដល់លោក Rubi កុំឲ្យបើក សំលេងលឺៗខ្លាំងពេក ឲ្យយល់ពីចិត្ត អ្នករស់នៅជិតខាងខ្លះផង។ សូមប្រិយមិត្តខ្មែរឡូត ទស្សនាវីដេអូឃ្លីបខាងក្រោម ដើម្បីជ្រាប កាន់តែច្បាស់៕



រូបភាពៈ ប៉ូលីសបាន មកត្រួតពិនិត្យ នៅពេលអ្នកជីតខាងប្តឹងប៉ូលីស

វីដេអូ៖ អ្នកជិតខាងថតបាននៅពេលលឺសំលេងស្ត្រីស្រែកខ្លាំងៗ 

ប្រភព Metro

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]