អង់គ្លេស ៖ តើប្រិយមិត្ត ជឿទេថា ប៉ាន់តែ ធ្វើអំពីសូកូឡា មិនរលាយ ដោយសារកំដៅទឹកពុះ និង មានមុខងារដូចជា ប៉ាន់តែដែល លោកអ្នកប្រើប្រាស់ ជារៀងរាល់ថ្ងៃដែរឫទេ?

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកជំនាញមួយក្រុម បានផលិតប៉ាន់តែ ធ្វើពីសូកូឡា ដែលអាចឆុងតែ ដូចជាប៉ាន់តែធម្មតា ដោយមិនរលាយឡើយ ។

លោក Costello និង ក្រុមការងាររបស់គាត់ បានសំរេចចិត្ត បង្កើតប៉ាន់តែ ធ្វើអំពីសូកូឡានេះ គឺព្រោះតែ លោកត្រូវបានកម្មវិធីThe One Show មួយ ដែលចាក់ផ្សាយដោយ ទូរទស្សន៍ BBC ឲ្យលោក បង្ហាញថា “គ្មានអ្វីដែលគ្មានប្រយោជន៍ ជាងប៉ានតែសូកូឡា” ថាជារឿងដែលមិនពិត ។ ដូច្នេះហើយ លោក និង ក្រុមការងារ បានខំប្រឹងធ្វើវាឡើង រហូត ទទួលបានជោគជ័យ។

លោក Costello បានឲ្យដឹងថា ដើម្បីឲ្យប៉ាន់តែ សូកូឡាមួយនេះ អាចរក្សាកំដៅ ដូចជាប៉ាន់តែដទៃនោះ គឺពឹងផ្អែកលើប្រភេទ សូកូឡា ដែលលោក ជ្រើសរើសយកមកធ្វើ។ ក្នុងនោះដែរ លោកបានជ្រើសរើស យកប្រភេទសូកូឡាខ្មៅ យកមកធ្វើជាប៉ាន់តែ ដោយសារតែ សូកូឡាខ្មៅ មានកម្រិតជាតិខ្លាញ់ទាប ដែលធ្វើឲ្យវាទ្រាំទ្រ នឹងកំដៅបានល្អ ជាងប្រភេទសូកូឡាផ្សេងៗ។

លោកក៏បានឲ្យដឹងទៀតថា លោកបានធ្វើពិសោធន៍ រហូតដល់ទៅ ៦ សប្តាហ៍ឯណោះ ដើម្បីកំណត់នូវ កំរាស់ និង ទំហំ របស់ប៉ាន់តែសូកូឡានេះ ដោយធ្វើការពិសោធន៍ យកប៉េតប៉ោង មកធ្វើការប្រៀបធៀប។ មិនតែប៉ុណ្ណោះទេ លោកថែមទាំង ធ្វើបទពិសោធន៍ ជាច្រើនដងទៀតផង ដើម្បីធ្វើយ៉ាងណា ឲ្យប៉ាន់តែ អាចរក្សាកំដៅ និង មិនរលាយ។

បន្ទាប់ពីធ្វើការពិសោធន៍ រួចរាល់អស់ហើយ លោក និងក្រុមការងារ ក៏ចាប់ផ្តើមបង្កើត ប៉ាន់តែសូកូឡា ដោយដាក់សូកូឡា ចូលទៅក្នុងពុម្ភប៉ាន់តែ ដោយចំនាយពេល ២ ម៉ោង កន្លះ ក្នុងការធ្វើ ប៉ាន់តែនេះ ឲ្យបានជោគជ័យ។

អ្វីដែលគូរឲ្យ កត់សម្គាល់ទៀតនោះ នៅពេលដែល ចាក់ទឹកក្តៅតែ ចូលទៅក្នុងប៉ាន់រួច លោក Costello បានឲ្យដឹងថា គឺមិនត្រូវកូរវាឡើយ ដោយទុកឲ្យទឹកតែ និង ទឹកក្តៅ នៅក្នុងនោះ ដូចជាយើងឆុងក្នុង ប៉ាន់តែធម្មតាអីចឹងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើល គឺនៅពេលដែល ពិធីករ កម្មវិធី The One Show  បានក្រេបពិសា ទឹកតែ ដែលឆុងក្នុងប៉ាន់តែ សូកូឡានេះ លោក មានការពេញចិត្ត ដោយនិយាយថា វាពិតជា ទឹកតែមែន ប៉ុន្តែវាគ្រាន់តែមាន រសជាតិផ្អែមបន្តិច ដែលធ្វើឲ្យទឹកតែ មានរសជាតិកាន់តែ មាបឱជារស មួយកំរិតទៀត៕

វីដេអូពេលបង្កើតប៉ាន់តែ ខណៈវីដេអូខាងក្រោមមួយទៀត ពេលចាប់ផ្តើមឆុងតែ ៖

ប្រភព ៖ Odditycentral

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]