អាមេរិកColorado គឺជារដ្ឋមួយ របស់អាមេរិក ដែលជានិច្ចកាល តែងតែកើតមាននូវអំពើហិង្សា និង ការបាញ់បោះ ដោយប្រើប្រាស់ កាំភ្លើង។ ដោយសារតែចំនុច អវិជ្ជមានទាំងនោះ បានធ្វើឲ្យក្មេងប្រុស អាយុ ១៧ ឆ្នាំម្នាក់ ឈ្មោះ Kai Kloepfer មកពីវិទ្យាល័យ Boulder បាន ស្រាវជ្រាវ បង្កើតនូវប្រភេទ កាំភ្លើង ខ្លីដ៏ឆ្លាតវៃ (smart gun) មួយ ដែលមានតែម្ចាស់ របស់កាំភ្លើងប៉ុណ្ណោះ ដែលអាចប្រើវាក្នុង ការបាញ់។

ដើម្បីអាចប្រើកាំភ្លើងខ្លី ដែលជារបកកំហើញថ្មី របស់ក្មេងប្រុស ជំទង់រូបនោះបាន ម្ចាស់កាំភ្លើងត្រូវ បង្កើត User ID និងដោះលេខ កូដតាម រយៈ ការ Scan ក្រយៅដៃ។ កាំភ្លើងអាចប្រើបាន តែក្រយៅ ដៃរបស់មនុស្ស ម្នាក់ប៉ុណ្ណោះ ដែលវានឹងធានាសុវត្ថិភាពខ្ពស់ ចំពោះអ្នក ណា ដែលមិនមែនជាម្ចាស់ ហើយចង់លួចកាំភ្លើង នោះយកទៅប្រើ នោះគេមិនអាចបាញ់វាកើតនោះទេ។ ក្មេងប្រុសដដែលបាន ធានា អះអាង ថា ទិន្នន័យអំពីម្ចាស់កាំភ្លើង នឹងត្រូវបានដាក់ចូល ទៅក្នុងកាំភ្លើង ហើយគ្មាននរណា អាចលួចចូលទៅផ្លាស់ប្តូរ (Hack) បានដោយ ងាយនោះទេ។

ការផលិតកាំភ្លើងខ្លី ដ៏ឆ្លាតវៃ របស់ ក្មេងប្រុសជំទង់ Kloepfer បានធ្វើឲ្យគេឈ្នះរង្វាន់ ៥០,០០០ ដុល្លារអាមេរិក ពីកម្មវិធីប្រកួតមួយ ដែល និយាយពីសុវត្ថិភាព ក្នុងការប្រើប្រាស់កាំភ្លើង។ គេក៏បាន លើកសរសើរ ពីការប៉ិនប្រសប់របស់ក្មេងប្រុស ដែលជាសិស្សវិទ្យាល័យនោះដែរ ថា គំនិតនៃការ បង្កើតកាំភ្លើងនេះ គួរតែរដ្ឋពិចារណា យកទៅប្រើ ក្នុងការគ្រប់គ្រងអាវុធ របស់ប៉ូលីស និងទាហាន អាមេរិក នៅក្នុងថ្ងៃខាងមុខ៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]