ជប៉ុន៖ បង្អែមដ៏ចម្លែក មួយបានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល ក៏ព្រោះតែវា មានភាពចម្លែក យ៉ាងខ្លាំងខុសពី បង្អែមដទៃទៀត ព្រោះតែវាគឺ ជាបង្អែមដែល ធ្វើពីសត្វដង្កូវ។

ហាងកាហ្វេ Akai Tento no Koohii Ten ដែលស្ថិតនៅ ភាគខាងជើង ឈៀងខាងលិច នៃប្រទេស ជប៉ុន បានធ្វើឲ្យ មនុស្សក៏ដូចជា អតិថិជនជាច្រើន មានការចាប់អារម្មណ៍ ដោយខ្លួនបាន បង្កើតបង្អែម ដ៏ចម្លែកមួយនេះ។

ប្រភេទបង្អែម ចម្លែកនេះ គឺធ្វើឡើងដោយ ការយកសត្វដង្កូវ មកលាបជាមួយ និងរសជាតិ ផ្អែមផ្សេងៗ ដូចជា Blueberry, ទឹកស៊ីរ៉ូ រសជាតិផ្លែឈើ, និងសូកូឡា ជាដើម ដែលធ្វើឲ្យ វាមាន រសជាតិផ្អែម ស្អិតរមូត តែម្តង។

នៅទីនោះអតិថិជន អាចជ្រើសរើស យកបង្អែមដង្កូវ តាមរសជាតិ ដែលពួកគេ ចូលចិត្តហើយ វាមានតម្លៃ ប្រហែលជា ៣ដុល្លារ ក្នុងមួយមុខ។ គួរបញ្ជាក់ ផងដែរថា បង្អែមប្រភេទនេះ កំពុងទទួល ការពេញនិយម ហើយត្រូវបាន លក់ដាច់អស់ ជារៀងរាល់ថ្ងៃ តែម្តង៕

ប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះបង្អែម ប្រភេទនេះ?




ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]