ចិន៖ សកម្មភាពដ៏កម្រមួយនេះ អាចទុកថាជាការហាត់ប្រាណ ដ៏ប្លែកជាងគេ ដែលបុរសវ័យ ៥១ឆ្នាំម្នាក់ បាន រមៀលចុះពី លើជណ្តើរជា ច្រើនជាន់ រៀងរាល់ព្រឹក អស់រយៈពេល ច្រើនជាង ៣ឆ្នាំមកហើយ ដើម្បីហាត់ប្រាណ និង រក្សាសុខភាពឲ្យបានល្អ។

បុរសម្នាក់ នេះមាននាមត្រកូល Li  ដែលគាត់ តែងតែ មកហាត់ប្រាណ សួនសាធារណៈ Xi’an Changle មួយកន្លែង នៅក្នុងខេត្ត Fujian  រាល់ព្រឹកជាប្រចាំ ប៉ុន្តែ គាត់ មិនមែន ដើរ និង រត់ហាត់ប្រាណ ដូចមនុស្សដទៃទេ គឺ គាត់បាន យកដៃទាំងពីរ មកដាក់លើ ក្បាលនិង ក  របស់គាត់ រួចហើយ គាត់ក៏បាន រមៀល ខ្លួនរបស់គាត់ ចុះពី ជណ្តើរជាន់ទី ២០ រហូតមកដល់ដី ហើយ គាត់អនុវត្តន៍ បែបនេះ ជារៀងរាល់ ថ្ងៃ តែម្តង។

បុរសម្នាក់នេះ ក៏បានប្រាប់ថា គាត់បាន អនុវត្តន៍ការហាត់ប្រាណ រមៀលចុះពីជណ្តើរនេះ អស់ពេល ច្រើនជាង បីឆ្នាំ មកហើយ ។ គាត់បន្តថា គាត់ រមៀលចុះ ដោយយឺតៗ ពីព្រោះគាត់ក៏ត្រូវ របួសផងដែរ ប៉ុន្តែ គាត់ថា ការរមៀលចុះឡើង ពីលើ ជណ្តើរធ្វើឲ្យ គាត់មានអារម្មណ៍ ល្អច្រើន ណាស់ ។

យ៉ាងណាមិញ គាត់មិន បានណែ នាំអ្នក ផ្សេងឲ្យ ធ្វើការហាត់ប្រាណដូចគាត់នោះទេ ពីព្រោះវាជា ការហាត់ ប្រាណ ដែលគ្មានក្បួន ត្រឹមត្រូវនិង អាចបង្កជា គ្រោះថ្នាក់យ៉ាងងាយ ស្រួលផងដែរ ។ គួរបញ្ជាក់ដែរគាត់ ក៏ធ្លាប់ ជាអ្នករត់ ប្រណាំង និង បានចូលរួម ប្រណាំង ជិះកង់ កាលពីឆ្នាំ ២០០៧ និង២០០៩ ផងដែរ៕ 


រូបភាពៈ បុរសនេះវ័យ ៥១ឆ្នាំ កំពុងរមៀលចុះជណ្តើរ 

ប្រភព ចិន

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]