ភ្នំពេញ:ព្រឹត្តិការណ៍ការប្រកួតបាល់ទះ LEO CUP ឆ្នាំ២០១៤ ដែលបានបែងចែកជា ២ផ្នែកគឺការប្រគួត ដណ្តើមពាន ថ្នាក់ជាតិសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់LEO CUP National Volleyball 2014 នៅវិមានពហុកីឡដ្ឋាន ជាតិនាល្ងាចថ្ងៃសុក្រម្សិលមិញនេះ ដែលមានការចូលរួមពី សំណាក់ លោកប៊ូ ជុំសេរី ជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា។

លោកប៊ូ ជុំសេរី បានថ្លែងកោតសរសើរដល់ ក្រុមហ៊ុនស្រាបៀរ Leo ដែលបានបង្កើត ព្រឹត្តិការណ៍ ការប្រកួតនេះឡើង ដើម្បីជួយពង្រីកដល់សមត្ថភាពកីឡាករ បាល់ទះរបស់កម្ពុជានិង ការគាំទ្រវិស័យ កីឡាអោយកាន់តែរីកចំរើន។

ចំពោះលទ្ធផល ដោយក្រុមស្នងការនគរបាលខេត្តកំពតជាអ្នកលើកពាន បន្ទាប់ពីប្រកួតឈ្នះ ក្រុមស្នង ការខេត្ត កំពង់ចាម ៣ សិតទល់ ១សិត ក្នុងការប្រកួតផ្ដាច់ព្រ័ត្ររវាងក្រុមទាំង២ នៅសិតទី១ ក្រុមស្នងការនគ រាបាលខេត្ត កំពតឈ្នះក្រុមស្នងការ នគរបាលខេត្តកំពង់ចាម  ២៥ទល់២១ តែនៅសិតទី២ ក្រុមស្នងការខេត្តកំពតចាញ់ ក្រុមស្នងការខេត្តកំពង់ចាម់ វិញទាំងមិនអស់ក្នុងពិន្ទុ ២៤ ទល់ ២៦ តែ ២ សិតចុងក្រោយក្រុមស្នងការ ខេត្តកំពតឈ្នះក្រុមស្នងការខេត្តកំពង់ចាម ២ សិតជាប់គ្នាក្នុងពិន្ទុ ២៥ ទល់ ២១ និង ២៥ ទល់ ២០ ។

គួរបញ្ជាក់ថាកាលប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រុមស្នងការនគរបាលខេត្តកំពត ដណ្ដើមបានចំណាត់ ថ្នាក់លេខ ៣ ក្នុងពូល A ឯក្រុមស្នងការនគរបាលខេត្ត កំពង់ចាមដណ្ដើមបានចំណាត់ ថ្នាក់លេខ៣ ក្នុងពូល C ។ ការប្រកួតដណ្ដើមចំណាត់ថ្នាក់ លេខ៣វិញនោះក្រុមវិទ្យាល័យហ៊ុន សែនស្មាច់ដែង-១ ខេត្តព្រះសីហនុ ជាក្រុមដណ្ដើមបាន ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីប្រកួតចុងក្រោយឈ្នះ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង ៣សិត ទល់០ ក្នុងពិន្ទុ២៥ទល់២០-២៥ ទល់១២ និង ២៥ ទល់២០នោះ ។

ដោយឡែកសម្រាប់ការប្រគួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើង នៅថ្ងៃសៅរ៍ទី១៣ កញ្ញា ២០១៤នេះ ដែលមានការផ្សាយផ្ទាល់តាមរយះទូរទស្សន៍ MYTV ចាប់ពីម៉ោង ២រសៀលតទៅ។ 




បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]