នេះជាឆ្នាំទីបីហើយដែល Microsoft បានចូលរួមកម្មវិធីពិព័រណ៍ចំណេះ ដឹងបច្ចេកវិជ្ជា នៅវិទ្យាស្ថាន បច្ចេកវិជ្ជា កម្ពុជា។ ពិព័រណ៍នេះបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ ២០១៤ កន្លងទៅនេះ ដែលមានការចូលរួម ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ុម រមណ្យី នាយក នៃវិទ្យាស្ថាន បច្ចេកវិជ្ជាកម្ពុជា រេបិកកា ប្លេក នាយកផ្នែក បេសកកម្មរបស់ USAID និងមានការចូលរួម ពីសំណាក់អ្នក តំណាងក្រុមហ៊ុននានា ក៏ដូចជានិស្សិត អង្គការ ក្រៅរដ្ឋាភិបាល បុគ្គលិក ក្រុមហ៊ុន អ្នកវិនិយោគទុន។ល។


គោលបំណងចម្បងរបស់ Microsoft ក្នុងកម្មវិធីនេះ គឺដើម្បីដាក់ បង្ហាញពីផលិតផល Lumia និង Nokia មួយចំនួន ដែលជាការបើកឱកាសឲ្យ អ្នកចូលរួមក្នុងកម្មវិធីអាចទទួល យកនូវបទពិសោធន៍ថ្មីៗ ពីផលិតផល ក៏ដូចជាមានការលែង ល្បែងកម្សាន្ត និងចាប់រង្វាន់។

គួរបញ្ជាក់ផងដែរថា ស្ទើរតែគ្រប់លក្ខណះពិសេសរបស់ Nokia Lumia ទាំងអស់ ធ្វើឲ្យអ្នកប្រើប្រាស់ មានការកោតសសើរ យ៉ាងខ្លាំងជាមួយ នឹងការវិវឌ្ឍន៏របស់ Windows Phone 8.1 ដែលមានបញ្ចូល Khmer Keyboard ការប្តូរអេក្រង់ជាមួយនឹង រូបភាពផ្សេងៗគ្នា និងមាន ព័ណ៌ស្រស់ស្អាត ជាច្រើន ដែលមានល្បឿន លឿន ហើយមាតម្លៃចាប់ពី ១០០ ដុល្លាឡើងទៅ។

ផលិតផលដែលបានដាក់តាំងក្នុងពិព័រណ៍រួមមាន Lumia 530 ស៊ីមពីរ ចុងក្រោយបំផុត ដែលមានតម្លៃ សមរម្យ និង Lumia 1320 ដែលមានអេក្រង់ ៦អ៊ីញផ្សេងទៀត, 630 ស៊ីមពីរ និងផលិតផល Nokia ជាច្រើនមុខទៀត។

ផលិតផល Lumia ទាំងអស់នោះ ផ្តល់ដំណោះស្រាយដ៏ល្អដល់អ្នកប្រើប្រាស់។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ជាងគេ របស់ ទូរសព្ទ Lumia គឺសេវាកម្ម OneDrive 15G ដែលអាចផ្តល់ជូនអ្នកប្រើប្រាស់នូវអ្វីៗ ជាច្រើនសម្រាប់ការ រស់នៅប្រចាំថ្ងៃ។

ជាមួយ OneDrive អ្នកប្រើប្រាស់អាចផ្ទុកឯកសារ និងរូបភាពនៅលើ Cloud ហើយពូកគេអាច ចូលទៅកាន់ឯកសារ ទាំងនោះតាមមធ្យោបាយផ្សេងៗ ដូចជា computer, laptop, tablet និង Windows Phone ផ្សេងទៀតមិនថានៅទី ណាក៏ដោយ៕







បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]