ស្របពេលដែលវិទ្យាសាស្ត្ររីកចំរើន និងបច្ចេកវិទ្យាកាន់តែវិវត្តន៍ទៅមុខ ធ្វើឲ្យមនុស្ស បានបង្កើត និងកែច្នៃ មធ្យោបាយ ធ្វើដំណើររបស់ខ្លួន កាន់តែទំនើបទៅៗ ក្នុងនោះរថយន្ត ប្រើប្រាស់ ជាលក្ខណៈ គ្រួសារ ត្រូវបានគេចាត់ទុកថាជា មធ្យោបាយដ៏ពេញនិយម បំផុតនៅក្នុងលោក ដោយសារតែ វាផ្តល់ ភាពកក់ក្តៅក្នុង ការធ្វើដំណើរ មិនស្មុគស្មាញក្នុង ការរង់ចាំ, ទិញសំបុត្រ ឬប្រញាប់ប្រញាល់ ទៅឲ្យ ទាន់ពេលវេលា ដូចជា ការជិះរថភ្លើង យន្តហោះ រថយន្តក្រុង ឬក៏កប៉ាល់នោះទេ។ ដោយសារតែភាព ងាយស្រួល និងពិសេសទាំងនេះហើយ បានធ្វើឲ្យ កំនើននៃការទិញ និងប្រើប្រាស់រថយន្ត បានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។

ខាងក្រោមនេះជាចំណាត់ថ្នាក់ប្រទេសទាំង១០ ដែលមានប្រជាជនប្រើប្រាស់រថយន្តច្រើនជាង គេគិតជាមធ្យម៖

១០. Lithuania

Lithuania គឺជាប្រទេសតូចមួយ ស្ថិតនៅភាគខាងជើងទ្វីបអ៊ីរ៉ុបដែលមាន ប្រជាជនតិចជាង៣ លាន នាក់ ហើយផ្ទៃដីមានទំហំ ជាង ៦៤០០០ គីឡូម៉ែត្រការ៉េ (តូចជាងរដ្ឋតិចសាស់ របស់អាមេរិក១០ ដង) ។ ដោយសារតែផ្ទៃដីមិនជាធំប៉ុន្មាន និងដោយសារតែ ប្រទេសនេះ បានប្រើប្រាស់ផ្លូវ ថ្នល់ប្រភេទ High Way ដ៏ធំ៤ ខ្សែទន្ទឹមគ្នា បានធ្វើឲ្យប្រជាជន Lithuania និយមយ៉ាងខ្លាំងក្នុងការប្រើ ប្រាស់រថយន្ត ក្នុង ការធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ។ តាមការអង្កេតក្នុង ចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ ខ្លួនចំនួន ៥៦៥ គ្រឿង

៩. Malta

មិនខុសពី Lithuania ប្រទេស Malta គឺជាប្រទេសកោះ ដែលមានផ្ទៃដីតូច លាតសន្ធឹងតាម សមុទ្រ មេឌីទែរ៉ាណេ។ ក្រៅពីការធ្វើដំណើរ តាមរថយន្តផ្ទាល់ខ្លួន Malta ក៏មានផងដែរ នូវសេវាដឹកជញ្ជូន តាម រថយន្តក្រុង រថភ្លើង និងយន្តហោះជាដើម។ តាមការអង្កេត ក្នុង ចំណោម មនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចំនួន ៥៩៥ គ្រឿង

៨. New Zealand

ជាប្រទេសដែល មានទេសភាពធម្មជាតិ យ៉ាងស្រស់បំព្រង និងគួរឲ្យទាក់ទាញ ដែនដីនៃប្រទេស New Zealand ត្រូវបានផលិតកម្ម ដ៏ធំ របស់ពិភពលោកគឺ Hollywood សម្រេចថតខ្សែភាពយន្ត ដ៏ល្បីៗ មានដូចជា The Lord of the Rings និង The Hobbit នៅទីនោះ។ ដើម្បីភ្ជាប់ធម្មជាតិ ដ៏អស្ចារ្យរបស់ ខ្លួន ទៅនឹង ភ្ញៀវទេសចរ រដ្ឋាភិបាល បានកសាងផ្លូវថ្នល់ជាច្រើន ខ្វាត់ខ្វែងទៅកាន់ទីនោះ ដែលវាផ្តល់ អំណោយផល យ៉ាងខ្លាំង ដល់ប្រជាជនដែលនិយម ប្រើប្រាស់រថយន្ត ក្នុងការធ្វើដំណើរ។ តាមការអង្កេត ក្នុងចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចំនួន ៥៩៧ គ្រឿង

៧. Italy

នៅពេលដែល គេរំលឹកពីឈ្មោះប្រទេសអ៊ីតាលី គេនឹងនឹកឃើញភ្លាម ដល់ក្រុមហ៊ុនផលិត រថយន្តដ៏ល្បីៗ របស់ប្រទេសនេះ មានដូចជា៖ Maserati, Ferrari និង Lamborghini សបញ្ជាក់ឲ្យ ឃើញថា អ៊ីតាលី គឺជាប្រទេសដែល និយមយ៉ាងខ្លាំង ក្នុងការប្រើប្រាស់រថយន្ត។ ក្នុងឆ្នាំ២០១២ អ៊ីតាលីទទួលបាន ចំនូល ពីការលក់រថយន្តក្នុងស្រុក និងនាំចេញទៅបរទេសជាង ១០៩ ពាន់លានដុល្លារអាមេរិក។ តាម ការអង្កេត ក្នុងចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចំនួន ៦០៥ គ្រឿង

៦. Puerto Rico

ដោយសារតែខ្លួន ជាប្រទេសកោះមួយតូច តែមានកំណើន នៃការប្រើប្រាស់ យានយន្តច្រើន ដូច្នេះ រដ្ឋាភិបាល Puerto Rico បានខិតខំ ក្នុងការបង្កើតឲ្យមាន សេវាដឹកជញ្ជូនសាធារណៈ កើតឡើង។ តាមការអង្កេត ក្នុងចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្ត ផ្ទាល់ខ្លួនចំនួន ៦២៩ គ្រឿង

៥. Iceland

ប្រទេស Iceland ជាប្រទេស កោះមួយតូច ដែលការរស់នៅ របស់ប្រជាជនគឺប្រមូលផ្តុំច្រើន តែនៅ ទីក្រុង របស់ប្រទេសនេះ តែប៉ុណ្ណោះ។ ការដឹកជញ្ជូន តាមរថភ្លើងគឺ មិនមានទេ នៅក្នុងប្រទេសនេះ ដូច្នេះវាធ្វើឲ្យការប្រើប្រាស់ រថយន្តផ្ទាល់ខ្លួន គឺពេញនិយមបំផុត។ តាម ការ អង្កេត ក្នុងចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចំនួន ៦៤៦ គ្រឿង

៤. Luxembourg

មានទីតាំងស្ថិត នៅចន្លោះប្រទេសបារាំង អាល្លឺម៉ង់ និងបែលហ្សិក ប្រទេស Luxembourg មានផ្ទៃដី ត្រឹម ២៥៨៦ គីឡូម៉ែត្រ ការ៉េ តែ ប៉ុណ្ណោះ ដោយមានប្រជាជនប្រមាណ ជាងកន្លះ លាននាក់។ ក៏ប៉ុន្តែ បើទោះជាផ្ទៃដីតូច និងប្រជាជនតិច ក៏ពិតមែន ប៉ុន្តែប្រជាជន Luxembourg ត្រូវបានគេចាត់ចូល ក្នុង ប្រភេទប្រជាជនស៊ីវិល័យ ដែលក្នុងមួយឆ្នាំ GDP របស់ប្រជាជនម្នាក់អាចរក ចំនូលបាន ១០៧,២០៦ ដុល្លារអាមេរិក។ ដោយសារតែចំនូលដ៏ច្រើននេះ ប្រជាជន Luxembourg មិនញញើតនោះទេ ក្នុងការ ទិញ និង ប្រើប្រាស់ រថយន្តទំនើប។ តាម ការអង្កេត ក្នុងចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចំនួន ៦៦៧ គ្រឿង



៣. Monaco

ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសតូច បំផុតនៅក្នុងលោក ប្រជាជន Monaco ត្រូវបានគេចាត់ ទុកថាជាប្រជាជន ដែលងប់ងល់ខ្លាំង ក្នុងការប្រើប្រាស់រថយន្ត ជាក់ស្តែងជារៀងរាល់ ឆ្នាំប្រទេស នេះ តែងតែរៀបចំព្រឹត្តិការណ៍ ប្រណាំងរថយន្តធំៗ ជាប់ជានិច្ចជាពិសេសគឺ ការ ប្រណាំងរថយន្ត Formula One ដែលគេឲ្យឈ្មោះថា Monaco Grand Prix។ តាម ការអង្កេត ក្នុងចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចំនួន ៧២៩ គ្រឿង

២. Liechtenstein

Liechtenstein ជាប្រទេសតូច មួយស្ថិតនៅតំបន់ អ៊ីរ៉ុបកណ្តាល មានព្រំប្រទល់ក្បែរខាង ជាមួយ ប្រទេស ស្វីស និងអូទ្រីស។ ប្រទេសនេះ និយមការប្រើប្រាស់ សេវាឡានក្រុង រថភ្លើង ឧទ្ធម្ភាគចក្រ និងយន្តហោះ ក្នុងនោះការប្រើប្រាស់ រថយន្តផ្ទាល់ខ្លួនក៏ជា ទីពេញនិយម មិនអាច ខ្វះបានផងដែរ។ តាម ការអង្កេត ក្នុងចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចំនួន ៧៤៤ គ្រឿង

១. San Marino

ប្រទេស San Marino ជាប្រទេសតូចមួយមានផ្ទៃដីត្រឹម ៦៣ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ដែលមាន ប្រជាជន ប្រមាណ ៣២,៥៧៦ នាក់។ បើ ទោះជាមានសណ្ឋានដីខ្ពស់ទាប មានលក្ខណៈជាខ្ពង់រាបក្តី តែការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន គឺមានការពេញនិយម ណាស់នៅ San Marino។ តាម ការអង្កេត ក្នុង ចំណោមមនុស្ស ១០០០ នាក់ មានអ្នក ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចំនួន ១១៣៩ គ្រឿង មានន័យ ថា ប្រជាជន ១នាក់អាចមានរថយន្តលើសពី ១ គ្រឿង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]