វៀតណាម ៖ តើលោកអ្នកជឿទេថា មនុស្សម្នាក់អាចចាក់ បាញ់ឆែវ ដប់ខ្ទះក្នុងពេលតែមួយ ដែរឬទេ?

តាមរយៈវីដេអូមួយ ដែលបង្ហោះឡើងទៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុក  បង្ហាញពីមេចុងភៅស្រី ដ៏ជំនាញម្នាក់ អង្គុយចាក់ បាញ់ឆែវ បានរហូតទៅដល់ ១០ ខ្ទះ ធ្វើឲ្យអ្នកនិយម លេងអ៊ិណធើណែត មានការភ្ញាក់ផ្អើល និង កោតសរសើរ នូវស្នាដៃរបស់ គាត់គ្រប់គ្នាៗ។

ក្នុងវីដេអូនេះដែរ ក៏បានបង្ហាញឲ្យឃើញទៀតថា អ្នកមីងម្នាក់នេះ បានចាក់ម្សៅ បាញ់ឆែវ ទៅក្នុង ឆ្នាំងខ្ទះ រួចហើយ ដាក់សាច់ជ្រូក និង សណ្តែក ខណៈពេល ដែលគាត់ កំពុងតែញាប់ដៃ ញាប់ជើង ចាក់ឲ្យទាន់ ខ្ទះទាំង ១០ ដែលនៅជុំវិញគាត់ ។ បន្ទាប់ពីបានបាញ់ឆែវ ឆ្អិនល្មម ហើយ គាត់ក៏បាន លើកវាឡើង ដាក់លើថាស ដើម្បីលក់ជូនអតិថិជន រួចក៏ចាប់ផ្តើម ចាក់បន្តទៀត ហាក់ដូចជា គ្មានផលវិបាក បន្ដិចណានោះទេ។

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម ៖


ចុះប្រិយមិត្ដ អាចធ្វើបែបនេះ បានដែរឬទេ?

 

ប្រភព ៖ Stomp

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]