អង់គ្លេស៖ បើទោះ មានរហូតដល់ ម៉ាស៊ីនលាងចានក៏ពិតមែន ក៏ប៉ុន្តែវាហាក់ដូចជា មិនទាន់គ្រប់គ្រាន់ នៅឡើយទេ សំរាប់មហិច្ចតារបស់ មនុស្ស ដោយថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ របស់ប្រទេសអង់គ្លេស បានបង្កើតឡើង នូវមនុស្សយន្ត ដែលមានសមត្ថភាព លាងសម្អាតកែវចាន និងធ្វើ កិច្ចការផ្ទះ មួយចំនួនទៀត។

មនុស្សយន្តដែលទើប តែបង្ហាញឲ្យឃើញជា សាធារណៈ នាពេលថ្មីៗនេះ មានឈ្មោះថា Boris បាន ផលិតឡើង ដោយចំណាយដើមទុន អស់ ជាង ៥៧០,០០០ ដុល្លារអាមេរិក ដែលវាត្រូវបានគ្រប់គ្រង ដោយប្រព័ន្ធកុំព្យូទ័រ ចំនួន ៣ប្រភេទផ្សេងគ្នា។ វាមានសមត្ថភាព ចាប់កាន់វត្ថុ សំភារៈ ក្នុងផ្ទះផ្សេងៗ ហើយរៀបចំទុកដាក់ ឬជួយហុច របស់ទាំងនោះឲ្យមក មនុស្សដោយមិនធ្លាក់បែក ឬ ខូតខាតនោះទេ។

ក្រោយពីជោគជ័យ ក្នុងការបង្កើត មនុស្សយន្តនេះឡើង អ្នកវិទ្យាសាស្ត្រ ក៏បានគិតពីលទ្ធភាព ក្នុងការបង្កើតមនុស្សយន្ត សំរាប់ប្រើក្នុង ឧស្សាហកម្មផលិត និងការវះកាត់ ផងដែរនាពេលអនាគត។

លោកសាស្ត្រាចារ្យ Jeremy Wyatt នៃសាកលវិទ្យាល័យ Birmingham ដែលជាអ្នកដឹកនាំ គំរោងនេះ បានឲ្យដឹងថា ការបង្កើតមនុស្សយន្ត ដែលអាចលាងចានបាន គឺជាគំនិតចំបង ដែលលោកបានគិតទុក ជាយូរមកហើយ។ ការបង្កើតនេះ មិនមែនដោយសារ សង្គមមនុស្ស បច្ចុប្បន្ន ត្រូវការចង់បានវា ជាចាំបាច់ នោះទេ តែវាគឺជាការសាកល្បង បញ្ចូលមនុស្សយន្ត ឲ្យធ្វើការជាមួយ មនុស្សដែលវា អាចនឹងកើតមាន ក្នុងរយៈ ពេល ១០ ឆ្នាំទៀត៕








ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]