បរទេស៖ ថ្មីៗនេះអ្នក វិទ្យាសាស្ត្របាន អះអាងថា នៅមុនឆ្នាំ ២០៥០ មនុស្សអាច នឹងកែប្រែថ្មី ស្ទើរតែ ទាំងស្រុងទៅលើ អាកប្បកិរិយា, និងជម្រើស ធម្មជាតិជាដើម ក៏ព្រោះតែ ការវិវត្តន៍យ៉ាង គំហុកនៃ វិស័យបច្ចេកវិទ្យា។

ដោយផ្អែកលើ សម្តីរបស់ អ្នកស្រាវជ្រាវម្នាក់ នៅឯវិទ្យាស្ថាន Global Brain គឺលោក Cadell Last ដែលបានអះអាងថា មនុស្សជាតិកំពុង តែទទួលរង ការផ្លាស់ប្តូរ ដ៏សំខាន់មួយ ហើយវានឹងមាន ឥទ្ធិពលនៅអំឡុង ៤ ទសវត្ស ខាងមុខទៀត។

លោក Last បាននិយាយថា ឥទ្ធិពលនៃ ការវិវត្តន៍នេះ គឺមាន សារៈសំខាន់ណាស់ ដែលវាដូច ជាការវិវត្តន៍ ពីសត្វសា្វ ក្លាយមកជា មនុស្សជាតិ អញ្ចឹងដែរ។ ហើយការ វិវត្តន៍នេះនឹង អាចធ្វើឲ្យមនុស្ស រស់នៅបានយូរ (មនុស្សភាគច្រើន អាចរស់នៅ ដល់អាយុ ១២០ឆ្នាំ), អាចមានកូន នៅពេលដែល មានវ័យចំណាស់, ព្រមទាំងមិន ចាំបាច់ធ្វើ ការងារជាច្រើន ដោយខ្លួនឯង ព្រោះមានឧបករណ៍ បច្ចេកវិទ្យា សម្រាប់ជួយ ដូចជា ស្មាតហ្វូន និងមនុស្សយន្ត (Robot) ជាដើម។

លើសពីនេះ ទៀតគាត់បាន និយាយថា “បើទោះជាពេលនេះ សង្គមក្នុង ពិភពលោក យើងទាំងមូល មានភាពរញ៉េរញ៉ៃ ក៏ដោយតែ នាពេលខាងមុខ ប្រព័ន្ធមនុស្សជាតិ នឹងបង្កើត ក៏ដូចជាសម្រប ទៅរកភាព ជឿនលឿន, ភាពត្រឹមត្រូវ, ភាពសំបូរបែប ជាងការលូតលាស់ នាពេលបច្ចុប្បន្ន ទៅទៀត”។

យ៉ាងណាមិញ នេះគឺជាការ លើកឡើងរបស់ អ្នកវិទ្យាសាស្រ្ត ចំពោះការវិវត្តន៍ នៃមនុស្សជាតិ នាពេលខាងមុខ តែភស្តុតាង ជាច្រើនក្នុងអំឡុង ពេលបច្ចុប្បន្ន នេះបានបង្ហាញថា វាអាចនឹងដូច ទៅនឹងការ សន្និដ្ឋានមួយនេះ ដូចជាស្ត្រី ក្នុងប្រទេស អង់គ្លេស និងសហរដ្ឋ អាមេរិក អត្រាជាមធ្យម នៃអាយុដែល អាចមានកូន បានគឺចាប់ពី ២៩-៣៥ឆ្នាំ ដែលនេះជា ឧទាហរណ៍ ក៏ដូចជាអំណះអំណាង មួយសំដៅទៅលើ ការអះអាង របស់អ្នក វិទ្យាសាស្រ្ត ខាងលើ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]