អាមេរិក៖ ខ្មែរឡូតធ្លាប់ចុះផ្សាយ អត្ថបទព័ត៌មានមួយ បង្ហាញពីក្មេងប្រុស ជំទង់ម្នាក់ ឈ្មោះ  Lavish P បច្ចុប្បន្នអាយុ ១៨ ឆ្នាំ បានក្លាយជា តារាប្រចាំ Instagram និង មាន Follower ជិត ៦០ ០០០ នាក់ ដោយធ្វើការបង្ហោះរូបភាព ក្នុងលក្ខណៈសំញ៉ែង ភាពហ៊ឺហា ដូចជា ក្រាលប្រាក់ ដុល្លារដេកលេង និងយកស្រា ចាក់ចោល ក្នុងបង្គន់ និងលាងដៃ ជាដើម។

ការសំញ៉ែងប្រាក់ និងភាពហ៊ឺហា របស់ Lavish គឺមិនបានធ្វើឲ្យ ក្មេងប្រុសជំទង់ម្នាក់នេះ ល្បីបានយូរនោះទេ ប៉ុន្តែបែរជានាំរឿងមកវិញ ដោយនៅ ថ្ងៃទី ១៨ ខែសីហា កាលពីខែមុន កន្លងទៅនេះ ក្មេងប្រុសជំទង់ម្នាក់នេះ ត្រូវតុលាការរដ្ឋ កាលីហ្វ័រញ៉ា សម្រេច ផ្តន្ទាទោសឃុំខ្លួន រយៈពេល ៩០ ថ្ងៃ និងពិន័យជាប្រាក់ ៣០ ០០០ ដុល្លារ បន្ទាប់ពីរកឃើញ បទល្មើស លក់ទូរស័ព្ទ iPhone របស់ចោរ តាមរយៈអនឡាញរួចមក។

សារព័ត៌មានដដែល បានឲ្យដឹងទៀតថា Lavish មិនបានជូនដំណឹងទៅកាន់ ម្ចាស់ទូរស័ព្ទ ឲ្យមកទទួលទូរស័ព្ទវិញទេ ប៉ុន្តែបែរជាលក់ទៅឲ្យ មិត្តភក្តិម្នាក់ទៀត ទៅវិញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Lavish កំពុងស្ថិតក្នុង ការឃុំខ្លួននៅឡើយ នៅគុក Santa Rita បន្ទាប់ពីមិនអាច បង់ប្រាក់សំណង ខាងលើ បានគ្រប់ចំនួន។ ក្នុងនោះ Lavish ឬ ហៅថា Sharma ក៏ធ្លាប់ត្រូវគេលបធ្វើឃាត ខណៈពេលកំពុងឃុំឃាំង កាលពីពីរសប្តាហ៍មុនផងដែរ ប៉ុន្តែមិត្តភក្តិរបស់គេ ឈ្មោះ Shalaby បានសម្រេចប្តឹងឧទ្ធរណ៍ ដោយសង្ឃឹមថា នឹងមានការដោះលែង មិត្តភក្តិរបស់ខ្លួន ក្នុងពេលណាមួយ ឆាប់ៗនេះ៕






តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]