អៀរឡង់ខាងជើង៖ ចិញ្ចៀនដែលគេប្រើ ក្នុងពិធីភ្ជាប់ពាក្យមួយ ក្នុងសតវត្សទី១៧ ត្រូវបានប្រទះ ឃើញ ដោយ បុរសវ័យចំណាស់ម្នាក់ឈ្មោះ Tim Roos នៅក្រោយពេលដែលគាត់ ប្រើប្រាស់ឧបករណ៍ រាវរក សារធាតុលោហៈ នៅលើដីចំការ មួយកន្លែង ក្នុងតំបន់ Newtownabbey ប្រទេស អៀរឡង់ខាងជើង។

ចិញ្ចៀនខាងលើត្រូវ បានគេស្គាល់ថាជា ប្រភេទចិញ្ចៀន Posy ring ដ៏កម្រ ដែលគេនិយមប្រើក្នុងឆ្នាំ ១៦០០ នៃគ្រិស្តសករាជ។ ចិញ្ចៀន នេះ ធ្វើឡើងពីមាសរហូតដល់ ៨០ ភាគរយ ហើយនៅលើ ចិញ្ចៀន មានសរសេរជាអក្សរអង់គ្លេសបុរាណថា “I noght on gift bot gifer” ដែល មានន័យថា “កុំធ្វើជា មនុស្ស ដែលសម្លឹងរកមើលតែអំណោយ តែចូរធ្វើជាមនុស្សដែលផ្តល់អំណោយ”។ បើយោងតាមការ ស្រាវជ្រាវ បានឲ្យ ដឹងថា ចិញ្ចៀនប្រភេទ Posy ring នេះគឺគេធ្វើឡើង សំរាប់ប្រើក្នុង ពិធីភ្ជាប់ពាក្យ ដូចចិញ្ចៀន ប្រភេទ Betrothal ring ដែរ។

លោក Ross ដែលជាអ្នករកឃើញ ចិញ្ចៀនបុរាណដ៏មានតំលៃនេះ បានប្រាប់ឲ្យដឹងថា ពីដំបូងគាត់គិត ថាវាជារបស់ គ្មានតំលៃឥតបានការ ព្រោះគាត់មិនបានដឹងច្បាស់ ពីរឿងរ៉ាវនៅពីក្រោយប្រវត្តិរបស់ ចិញ្ចៀននេះទេ។ ការសង្ស័យថាវាជារបស់ គ្មានតំលៃបែបនេះ ដោយសារតែ ជាង ៦០ ឆ្នាំមុន លោក Ross តែងតែមកលេង នៅដីចំការនេះ ជាមួយមិត្តភក្តិ និងបងប្អូនដូចជាការ ប្រណាំងម៉ូតូ និងល្បែងកំសាន្ត ផ្សេងៗ ជាដើម ដែលវាជាមូលហេតុចំបង ដែលនាំឲ្យលោកគិតថា ចិញ្ចៀននេះ ជាគ្រឿងសំណង់ ដែលសល់ពីជំនាន់នោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីលោកយក ចិញ្ចៀននេះ ទៅឲ្យអ្នកជំនាញ នៃសារមន្ទីរក្នុងប្រទេស អៀរឡង់ខាងជើង ពិនិត្យរួចមក ពេលនេះ លោកបាន ប្រគល់ចិញ្ចៀនបុរាណនេះ ទៅរក្សាទុកក្នុង សារមន្ទីរនៃចក្រភពអង់គ្លេស ដើម្បីទុកជាប្រយោជន៍ដល់ ក្មេងជំនាន់ក្រោយ បានស្គាល់ និង សិក្សាស្វែងយល់៕




វីដេអូតំណាងពីម៉ាស៊ីនដែលគេប្រើសំរាប់រុករកលោហធាតុ៖

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]