ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ឲ្យតែចូលដល់ពិធីបុណ្យ កាន់បិណ្ឌ ដែលមានរយៈពេល ១៥ ថ្ងៃនោះ គេសង្កេតឃើញពុទ្ធបរិស័ទទាំងឡាយ មិនត្រឹមតែនិយម ទៅបោះបាយបិណ្ឌ នាវេលាយប់ទៀបភ្លឺនោះទេ ថែមទាំងនិយមទៅវត្ត នាព្រឹកព្រលឹម ដោយយកចង្ហាន់ ទៅប្រគេន ដល់លោកសង្ឃ ដើម្បីឩទ្ទិស កោសល្យ ដល់ញាតិសណ្តាន ដែលបានចែកឋានទៅ។

កាលពីពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមុនៗកន្លងទៅ គេសង្កេតឃើញ ចង្ហាន់ដែលយកទៅប្រគេន មានលក្ខណៈ បបូរ ជាច្រើនមុខ ដោយមានមតិជាច្រើន បាននិយាយថា អាចនឹងសល់ ព្រោះចង្ហាន់ច្រើនម្លឹង ពិតជាខ្ជះខ្ជាយ ប៉ុន្តែចម្លែកអ្វី ស្រាប់តែថ្មីៗនេះ មានលេចចេញនូវវីដេអូមួយ បង្ហាញពី សកម្មភាព ព្រះសង្ឃដែលគង់នៅវត្ត ស្វាយដង្គុំ បានចែកចាយអាហារ ទៅដល់ទុរគតជន ពិតជាគំរូដ៏ល្អមួយ ពិតមែន។

ក្នុងវីដេអូ ព្រះសង្ឃបានខ្ចប់ ចង្ហាន់បិណ្ឌមួយ ជាមួយនឹងថង់ប្លាស្ទិច មួយថង់ៗ ចែកជូនដល់ក្មេង ចាស់ ប្រុស ស្រី ជាច្រើននាក់ ដែលមក ទទួលជាហូរហែរ បន្តកន្ទុយ មិនចេះដាច់ ជាពិសេសនោះគឺ ទឹកមុខសប្បាយរីករាយ និងញញឹមជាប់ របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា បណ្តាអ្នកលេងមួយចំនួនធំ បានធ្វើការចែកចាយ វីដេអូនេះបន្ត យ៉ាងព្រោងព្រាត ដោយសម្តែងនូវ ភាពសប្បាយរីករាយ ក៏ដូចជាសរសើរ ចំពោះទឹកចិត្តចេះចែករំលែក របស់ព្រះសង្ឃ គឺពិតជាគួរឲ្យសរសើរ និងយកគំរូមែន៕


បើចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]