សឹង្ហបុរី៖ ដោយសារតែ គុណភាពនៃ ការអប់រំនៅក្នុង ប្រទេសនិមួយៗ មានកម្រិតខុសៗគ្នា ទើប ឪពុកម្តាយ ជាច្រើនបានពិចារណា បញ្ជូនកូនៗ របស់ពួកគេ ទៅសិក្សានៅបរទេស។ តើប្រទេសណា ដែលពួកគេគិតថា មានគុណភាពអប់រំ ខ្ពស់ជាងគេ?

តាមប្រភពព័ត៌មាន ពីការស្ទង់មតិរបស់ HSBC បានឲ្យដឹងថា ទោះបីជាឪពុកម្តាយ នៅក្នុងប្រទេស សឹង្ហបុរី ៧៥% បាននិយាយថា គុណភាពនៃ ការអប់រំ នៅក្នុងសឹង្ហបុរី ខ្ពស់ជាងបណ្តា ប្រទេស ផ្សេងៗទៀត ក៏ពិតមែន ក៏មាន មួយចំនួនទៀត នៅតែ ពិចារណាបញ្ជូន កូនៗទៅសិក្សានៅ សាកលវិទ្យាល័យ បរទេសដែរ ព្រោះតែការសិក្សា នៅក្រៅប្រទេស អាចធ្វើឲ្យពួកគេមាន ភាពឯករាជ្យ, ទទួលបានបទពិសោធន៍ ការងារអន្តរជាតិ, និងមានទំនុកចិត្ត លើខ្លួនឯង។

ជាមួយគ្នានេះដែរ បើតាមការស្ទង់មតិ ដោយធ្វើការសម្ភាសន៍ ទៅកាន់ឪពុកម្តាយ ៤,៥០០នាក់ មកពី១៥ប្រទេស ដែលក្នុងនោះមាន ៣០៩នាក់ ជាជនជាតិសឹង្ហបុរី បានបង្ហាញឲ្យដឹងថា ក្នុងនោះ៥១% យកសហរដ្ឋអាមេរិក, ៣៨%យកចក្រភពអង់គ្លេស, ២៧%យកអាលឺម៉ង់ ដែលជាប្រទេស កំពូលទាំង៣ ដើម្បីបញ្ជូនកូនទៅរៀន។

យ៉ាងណាមិញ ការដែលនិយាយថា គុណភាពនៃការអប់រំ នៅប្រទេសសឹង្ហបុរី ល្អប្រសើរជាង នៅប្រទេសដទៃនោះ ប្រហែលមកពីតម្លៃ ព្រោះប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមាន តម្លៃសិក្សាខ្ពស់បំផុតទី២ នៅក្នុងចំណោម ប្រទេសចំនួន១៥ ដែលមានតម្លៃសក្សា ៣៩,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕

ចំណាត់ថ្នាក់ តម្លៃសិក្សានៅ សាកលវិទ្យាល័យ និងតម្លៃចំណាយ សម្រាប់ការស្នាក់នៅ ប្រចាំឆ្នាំ នៅក្នុងប្រទេសទាំង១៥៖

ប្រភព៖ Channel News Asia

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]