បរទេស៖ ការរៀបចំទៅលើ ការបែងចែកដោយខណ្ឌ ក្នុងការិយាល័យ ដែលជាកន្លែង សំរាប់បុគ្គលិក ធ្វើការងារនោះ គឺមានច្រើន ប្រភេទ ច្រើនយ៉ាង ទៅតាមលក្ខណៈ និង ទំហំនៃទីតាំងរបស់ ក្រុមហ៊ុន ស្ថាប័ន ឬ អាជីវកម្ម និមួយៗ ហើយនឹងស្របទៅតាម ចំនង់ចំណូលចិត្ត របស់អ្នក គ្រប់គ្រង និង បុគ្គលិកផងដែរ។ សម្រាប់ថ្ងៃនេះ អ្នកអាចមកមើលពី របៀបខណ្ឌបែងចែក នៅក្នុងការិយាល័យដែល ត្រូវចាត់ទុកថា ឡូយ ដ៏អស្ចារ្យ ទាំង ៨ ខាងក្រោមនេះ ៖

១. ប្រើទូរកញ្ចក់ដាក់ត្រី សំរាប់ខណ្ឌបែងចែកនៅក្នុងការិយាល័យ៖


នេះជាការិយាល័យ ធ្វើការរបស់បុគ្គលិក ជាអ្នកទទួលទូរស័ព្ទ ឲ្យក្រុមហ៊ុន Freshwater software មួយ នៅក្នុងរដ្ឋ colorado សហរដ្ឋអាមេរិក ដែលបង្កើតភាព ខុសប្លែកពីគេមួយ ដោយដាក់ទូរកញ្ចក់ចិញ្ចឹមត្រី ក្នុងការិយាល័យ ដើម្បីបែងចែក កន្លែងសំរាប់បុគ្គលិកធ្វើការ តែម្តង ។

២. បន្ទប់ការិយាល័យ ចំហមាន ដាំដើមឈើ  ៖


បន្ទប់ការិយាល័យ ដែលមានដាំដើមឈើ ដុះចេញខាងក្នុងការិយាល័យនេះ ជាការិយាល័យកណ្តាល នៃក្រុមហ៊ុនរួមបញ្ចូលគ្នាចំនួនពីរ នៅក្នុង ទីក្រុងប៉ារីស ប្រទេសបារាំង ដែលមាននាយក តាមផ្នែកនិមួយៗ ចំនួន ១៥នាក់ ដោយមានបន្ទប់ផ្ទាល់ខ្លួន និង បុគ្គលិកជំនួយការ ចំនួន ៨នាក់ ដែលធ្វើការ នៅការិយាល័យរួម មានដើមឈើដុះ និង មានកញ្ចក់រាង ជារង្វង់ដូចក្នុងរូបភាពនេះ។

៣. បន្ទប់ការិយាល័យបែងចែកខណ្ឌក្តារ លាបពណ៌ស្អាតៗ ៖


បន្ទប់ការិយាល័យ មានការបែងចែក ប្រើប្រាស់សំភារៈ ដោយលាបពណ៌ប្លែកៗនេះ ត្រូវបានគេហៅថា Wannabetree ដែលបានច្នៃប្រឌិត ឡើងដោយ Bertil Harström SIR/MSA ។

៤. បន្ទប់ការិយាល័យ បែងចែកខណ្ឌដោយ  រូបភាពទីក្រុង ៖


បន្ទប់ការិយាល័យនេះ គឺត្រូវបានប្រើដោយ ក្រុមហ៊ុន រចនានិងបង្កើត កម្មវិធីហ្គេម ដ៏ល្បីល្បាញមួយ ដែលបានបង្កើតជា គំនិតច្នៃប្រឌិត បែបនេះ ហើយតាមតុនិមួយៗ បុគ្គលិកអាចប្រើប្រាស់ ពណ៌ដែលគេពេញចិត្តផងដែរ។

៥. បន្ទប់ការិយាល័យ បែងចែក ខណ្ឌដោយសំបកដបទឹកសុទ្ធ និង ទឹកភេសជ្ជៈ ៖


នេះអាចជាការ បែកចែងក្នុងការិយាល័យ ដ៏ចម្លែកមួយ ដែលបានច្នៃប្រឌិតឡើង ដោយក្រុមហ៊ុនមួយ TerraCycle នៅសហរដ្ឋអាមេរិក  ប៉ុន្តែវា ជាការជួយថែរក្សាបរិស្ថាន ដោយប្រើប្រាស់ ផលិតផលឡើងវិញ ឲ្យអស់លទ្ធផល ដោយយកដកទឹកក្រូច ដបទឹកសុទ្ធ មកបែង ចែកបែបនេះ ផងដែរ។

៦. បន្ទប់ការិយាល័យ បែងចែកជារាងតួយន្តហោះ ៖


នេះជាការបែងចែក ដែលធ្វើបន្ទប់ការិយាល័យ ដូចជានៅលើយន្តហោះបែបនោះដែរ ។

៧. បន្ទប់ការិយាល័យបែងចែកដោយរូបភាពដើមឈើ៖


ការបែងចែក ដោយដាក់ រូបភាពជាដើមឈើ ក្នុងការិយាល័យធ្វើការដែលនេះ គឺជា គំនិត ច្នៃប្រឌិតដោយលោក Eero Aarnio ។

៨. បន្ទប់ការិយាល័យ ត្រូវបែងចែក ជាលក្ខណៈបែបការពារបរិស្ថាន៖

ការិយាល័យ បែបនេះ ត្រូវបានបង្កើតថ្មី ដោយ Jinsun Park & Seonkeun Park ដោយបង្កើតជាឧបករណ៍ បែងចែក ដែលមាន ដាំរុក្ខជាតិ នៅលើនោះ ដែលអាចឲ្យបុគ្គលិក ធ្វើការអាចដកដង្ហើមបាន យ៉ាងងាយស្រួល បែបធម្មជាតិ ហើយឧបករណ៍នេះ ក៏មានកន្លែងសំរាប់ ស្រោច ទឹកឲ្យរុក្ខជាតិនោះ ជាស្វ័យប្រវត្តិផងដែរ៕


 

ប្រភព បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]