កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ រូបតារាស្រីសិចជប៉ុន ដ៏ស្រស់ស្អាត និងសិចស៊ីម្នាក់ នៅលើគំរបសៀវភៅ គណិតវិទ្យាថៃមួយ ដែលបានបោះពុម្ភ នៅក្នុងខេត្ត Nonthaburi ប្រទេសថៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សៀវភៅគណិតវិទ្យាថៃ ដែលមានឈ្មោះថា “Basic Mathematics” ដែលបោះពុម្ភផ្សាយ ដោយ Muang Thai Book នៅក្នុងខេត្ត Nonthaburi ប្រទេសថៃ ត្រូវបានគេប្រទះឃើញថា មានរូបតារាស្រីសិចជប៉ុនម្នាក់ នៅលើគំរបសៀវភៅ ខណៈសៀវភៅ គណិតវិទ្យា មួយក្បាលនេះ គឺសម្រាប់កូនក្មេងប៉ុណ្ណោះ។

ប្រភពដដែល បានបន្តទៀតថា រូបថតតារាស្រីសិចជប៉ុន នៅលើគំរបសៀវភៅគណិតវិទ្យា “Basic Mathematics” នេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញសង្គម Twitter ដែលមានឈ្មោះថា T3Thee ប្រទះឃើញ កាលពីថ្ងៃពុធ ទី០៣ ខែកញ្ញា កន្លងទៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ រូបថតតារាស្រីសិចជប៉ុន ដ៏ស្រស់ស្អាត និងសិចស៊ីនោះ ត្រូវបានគេ រាយការណ៏ថា បានយកពីយុទ្ធនាការទីផ្សារ សម្រាប់ខ្សែភាពយន្ត មនុស្សពេញវ័យ ដែលគេហៅថា “Costume Play Working Girl”៕

រូបតារាស្រីសិចជប៉ុន នៅលើគំរៀបសៀវភៅ គណិតវិទ្យាថៃ (រូបខាងឆ្វេង)



តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហាមួយនេះ?

ប្រភព ៖ bangkok.coconuts

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]