អាហ្វ្រិកខាងត្បូង៖ ពេជ្រពណ៌ស ទំហំជាង ២៣២ ការ៉ាត់ (carat) ត្រូវបានគេជីករកឃើញនៅ អណ្តូងរ៉ែ មួយកន្លែង ឈ្មោះ Cullinan នៅក្នុង ប្រទេសអាហ្វ្រិកខាងត្បូង។

ពេជ្រនេះត្រូវបានរកឃើញ ដោយក្រុមហ៊ុនវិនិយោគ លើរ៉ែពេជ្រដ៏ល្បី ឈ្មោះPetra Diamonds ។ វាមានពណ៌ស ហើយចាំង ដែលគេចាត់ ចូលក្នុងប្រភេទពេជ្រ ដែលមានគុណភាពខ្ពស់ ហើយបើតាម ការប៉ាន់ស្មាន តំលៃរបស់វាអាចមានរហូតដល់ ១៦ លានដុល្លារអាមេរិក។

អណ្តូងរ៉ែពេជ្រឈ្មោះ Cullinan នេះត្រូវបានគេ ចាត់ទុកថាគេ ប្រភពរ៉ែពេជ្រដ៏ធំ និងសំខាន់ជាងគេ ដោយសារកាលពីឆ្នាំ ១៩០៥ គេធ្លាប់ ជីក រកឃើញពេជ្រដែលមាន ទំហំធំជាងគេនៅលើលោក ( ៣១០៦ ការ៉ាត់) នៅទីនេះម្តងរួចមកហើយ បន្ទាប់មកពេជ្យដ៏ធំនោះត្រូវបាន យកទៅ លំអលើម្កុជស្តេច នៃចក្រភពអង់គ្លេស។ ហើយថ្មីៗនេះទៀតពោលគឺក្នុងឆ្នាំ ២០០៩ គេក៏ធ្លាប់ជីករកបានពេជ្រទំហំ ៥០៧ ការ៉ាត់ នៅទីនោះ ផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនវិនិយោគ ត្បូងពេជ្រម្នាក់បានឲ្យដឹងថា ពួកគេអាចសំលឹងរកមើល លក់ពេជ្រ ដែលទើបនឹងជីកបានថ្មីនេះ ទៅលើ ទីផ្សារក្នុងសហរដ្ឋអាមេរិក, អ៊ឺរ៉ុប អ៊ីស្រាអែល ឬក៏ចិនជាដើម ដោយសារ ប្រទេសទាំងនោះសុទ្ធតែមានអ្នកជំនាញល្បីៗក្នុងការច្នៃត្បូង និង ពេជ្រ។ លោកបានបន្តថា ការដាក់ លក់ដេញថ្លៃអាចនឹងប្រព្រឹត្តទៅនៅចន្លោះពីខែ តុលា និងខែធ្នូខាងមុខនេះ៕

វីដេអូតំណាង៖ របៀបនៃការច្នៃពេជ្រដែលបង្ហាញដោយអ្នកជំនាញ



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]