ភ្នំពេញ៖ ថ្មីៗនេះមានការ ភ្ញាក់ផ្អើលមួយ នៅលើបណ្តាញ សង្គមហ្វេសប៊ុក ដែលមានវីដេអូ បង្ហាញពី នារីម្នាក់ប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច និងត្រូវបាន គេជួយទាន់។

បើយោងតាម ប្រភពវីដេអូ បានបញ្ជាក់ ឲ្យដឹងថា នារីម្នាក់នោះ បានមកប្រុង លោតសម្លាប់ខ្លួន នៅឯទន្លេចតុមុខ ទល់មុខព្រះ បរមរាជវាំង តែមិនបានសម្រេច ដោយមានមនុស្ស ប្រុសម្នាក់បាន ចាប់ដៃរបស់ នាងជាប់ហើយ បន្តិចក្រោយមក ក៏មានបុរសម្នាក់ ទៀតមកជួយ ចាប់អូសទាញ នាងឡើងមក លើគោកវិញ បានសម្រេច ផងដែរ។

លើសពីនេះទៀតនោះ យើងអាចមើល ដឹងតាមរយៈ វីដេអូឃើញថា នារីម្នាក់នោះ ហាក់មានស្ថានភាព ស្រវឹង ដោយបានជេរប្រទេច បុរសដែលជួយ នាងចេញផុត ពីទឹកវិញ ហើយអ្វីដែល គួរឲ្យហួសចិត្ត ទៅទៀតនាង បែរជានិយាយថា នាងចុះទៅក្នុងទឹក នោះមិនមែន ចង់សម្លាប់ខ្លួនទេ តែដើម្បីតែ បន្ទោរបង់នៅ ក្នុងនោះ៕

ចង់ដឹងថា វីដេអូនោះយ៉ាងណា សូមប្រិយមិត្ត ទស្សនាទាំងអស់គ្នា៖




ប្រភព៖ ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]