ឥណ្ឌា ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ប្រជាជន ដែលរស់នៅក្នុងភូមិមួយ ក្នុងប្រទេសឥណ្ឌា សុទ្ធតែជាកូនភ្លោះ ហើយត្រូវបានគេ កត់ត្រា ថាជាភូមិដែល មានអត្រាកំណើត កូនភ្លោះ ខ្ពស់ជាងគេ បំផុត ក្នុងពិភពលោក ។

ភូមចម្លែកមួយនេះ មានឈ្មោះ ថាភូមិ Kodinhi  ស្ថិត នៅក្នុងប្រទេស ឥណ្ឌា មានអត្រាកំនើតកូនភ្លោះ ខ្ពស់ជាងគេ បំផុត ក្នុងពិភពលោក ជារៀងរាល់ឆ្នាំ។ ក្នុងនោះដែរ ១០ ភាគរយ នៃប្រជាជន សរុប គឺជាកូនភ្លោះ គឺមានន័យថាចំនួន នៃការបង្កកំណើត របស់ស្រ្តីមានផ្ទៃពោះ ១០០០ នាក់ គឺសំរាល បានកូនភ្លោះ ចំនូន ៤៥ គូ បើប្រៀបធៀប ទៅនឹងតំបន់ ដែលនៅក្នុងប្រទេស ឥណ្ឌា អាច សម្រាលបានកូនភ្លោះ តែ ៤ គូ ប៉ុណ្ណោះ នៅក្នុងចំណោម ស្រ្តី ១០០០ នាក់។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមវេជ្ជបណ្ឌិត កំពុងតែព្យាយាម ទំលាយនូវអាថ៍កំបាំងនៃ ភូមដ៏ចម្លែកនេះ ដែលកាលពីពេលថ្មីនេះៗ អ្នកភូមិ Kodinhi បានសំរាលបានកូនភ្លោះ ២២០ គូ ក្នុងចំនោម ២០០០ គ្រួសារ។ ចំនែកឯអ្នកជំនាញ ដែលបានចុះទៅពិនិត្យ នៅភូមិនេះផ្ទាល់ ចាកចេញមកវិញ ដោយនាំគ្នា អេះក្បាលគិតមិនយប់ ពីបាតុភូត ដ៏ចម្លែកនេះ។

ក្នុងនោះដែរ បើតាមសំដី អ្នកភូមិបានឲ្យដឹងទៀតថា អត្រាកំនើត ដែលមានសុទ្ធតែកូនភ្លោះ នេះ គឺមិនមែនតែកើតឡើង នាពេលថ្មីៗនេះទេ គឺវាកើតតាំងពី ឆ្នាំ ១៩៤៩ មកម្លេះ។ ម្យ៉ាងវិញទៀត ទោះបីជា បុរស ឫ ស្រ្តី នៅក្នុងភូមិ បានរៀបការ ជាមួយ នឹង អ្នកភូមិដែល មកពីតំបន់ផ្សេងទៀត ក៏ដោយ ក៏អត្រាកំនើតកូនភ្លោះ នៅតែមានភាគរយ ខ្ពស់ដដែល៕

ខាងក្រោម គឺជារូបកូនភ្លោះ ដែលរស់នៅក្នុងភូមិ  Kodinhi ប្រទេសឥណ្ឌា ៖ 







ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Stomp

ដោយ ៖ ណា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]