ខ្សែភាពយន្តបែបមនុស្ស និងបែបគំនូរជីវចលដ៏ល្បីៗ មួយចំនួនមិនត្រឹមតែ រកចំនូលបានតាមរយៈការ ចាក់បញ្ចាំងតែមួយមុខនោះទេ តែថែម ទាំងរកបាន ចំនូលបន្ថែមតាមរយៈ ការលក់ឧបករណ៍ និងសំភារៈក្មេងលេង ដែលទាក់ទាង នឹងភាពយន្ត ឬគំនូរជីវចលទាំងនោះ បាន រាប់លានដុល្លារ ទៀតផង។ តាមកិច្ចសហការ រវាងម្ចាស់ផលិតកម្មភាពយន្ត និងឧស្សាហកម្ម ផលិតសំភារៈក្មេងលេង បានឲ្យដឹងថា ពួកគេអាច រកចំនូល បានពីការលក់ ឧបករណ៍ក្មេងលេង បានសរុបរហូតដល់ ២២ ពាន់លានដុល្លារឯណោះ។

ខាងក្រោមគឺជាចំណាត់ថា្នក់ ខ្សែភាពយន្ត និងគំនូរជីវចលដែលលក់សំភារៈក្មេងលេង បានច្រើនបំផុត៖

១០. រឿង The Avengers

ក្នុងនាមជាខ្សែភាពយន្ត ដែលប្រជុំទៅដោយកំពូល អ្នកក្លាហានជាច្រើន មានដូចជា Iron-Man, Thor, Captain America, និង the Hulk ជាដើម ខ្សែភាពយន្ត The Avengers អាចរកចំនូលបានបន្ថែមពី ការលក់ឧបករណ៍ ក្មេងលេងបានរហូតដល់ ១៥០ ដុល្លារអាមេរិក។

៩. រឿងមនុស្សពីងពាង (Spider-Man)

រឿង Spider-Man ចំនួន២ ភាគដែលពេញនិយម ខ្លាំងបំផុតក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ នៅមិនទាន់សាបរលាប នៅពីសំណាក់ មនុស្ស គ្រប់វ័យមិនថា ចាស់ ឬក្មេងនោះទេ។ តាមរយៈ របាយការណ៍ មួយឈ្មោះ Marvel បានឲ្យដឹងថា ឧបករណ៍ក្មេងលេងដែល ទាក់ទង នឹងរឿងមនុស្ស ពីងពាងអាចលក់បាន សរុបជាប្រាក់ ទាំងអស់គឺ ១៥៥ លានដុល្លារអាមេរិក។

៨. គំនូរជីវចល Despicable Me

គំនូរជីវចលរឿង “Despicable Me” ដែលជាស្នាដៃ របស់ផលិតកម្ម Dreamworks បានចាប់បញ្ចាំង ដំបូងក្នុងឆ្នាំ ២០១០ ហើយក្រោយ មក គំនូរជីវចល ដ៏ល្បីមួយនេះបាន ចេញផ្សាយ វគ្គ ២ របស់ខ្លួនក្នុងឆ្នាំ ២០១៣។ ឧបករណ៍ ក្មេងលេង ជាពិសេសតុក្កតាធំៗសំរាប់ដាក់ តាំង របស់រឿងនេះ អាចរកចំនូលពីការលក់បានជាង ២៣០ លានដុល្លារអាមេរិក។

៧. រឿងមនុស្សប្រចៀវ (Batman)

បន្ទាប់ពីចេញបញ្ចាំង រហូតដល់ ៣ ភាគរួចមក រឿង Batman ហាក់ដូចជាមាន សន្ទុះខ្លាំងក្នុងការលក់ ដាច់ឧបករណ៍ក្មេងលេង ដែល ពាក់ព័ន្ធ នឹងរឿងនេះ ដែលបើតាមការឲ្យដឹង ចំនូលពីការលក់ឧបករណ៍ ក្មេងលេងរបស់រឿង Batman មានតំលៃរហូតដល់ ២៤៥ លាន ដុល្លារអាមេរិក។



៦. រឿងនិនចាអណ្តើក (Ninja Turtles)

រឿងនិនចាអណ្តើក ចាប់ផ្តើមរកចំនូលបាន រហូតដល់ ៦៥ លានដុល្លារអាមេរិកឯណោះ ដោយគ្រាន់តែ ការដាក់បញ្ចាំងត្រឹមមួយអាទិត្យ ប៉ុណ្ណោះ។ រឿងនេះពេញនិយមតាំងពីកំឡុងទសវត្សឆ្នាំ ៨០ មក ម្ល៉េះ ក៏ប៉ុន្តែ បើទោះជាវាមានអាយុកាល រឿងចាស់បន្តិចមែន ក៏ក្មេងសម័យ នេះ នៅតែស្គាល់ ដឹងពីតួអង្គ និងសាច់រឿងរបស់រឿងនេះដែរ។ រឿងនិនចាអណ្តើក រកចំនូលបាន ពីការលក់សំភារៈ ក្មេងលេងបាន ៤៥០ លានដុល្លារអាមេរិក។



៥. គំនូរជីវចល រឿងToy Story

ជាមួយនឹងតួអង្គ ដ៏មានប្រជាប្រិយភាព គឺ Woody និង Buzz ផលិតកម្ម Disney បានលក់ឧបករណ៍ ក្មេងលេង ដែលទាក់ទងនឹងរឿងនេះ បានចំនួនជាង ២៥០,០០០ មុខ តាំងពីពេលរឿងនេះដាក់ បញ្ចាំង មកម្ល៉េះ។ សរុបចំនូលដែលទទួលបាន ពីការលក់ទាំងអស់គឺ ជាង ២,៤ ពាន់លានដុល្លារ អាមេរិក។

៤. រឿង Transformers

ចំនូលពីឧបករណ៍ក្មេងលេង បែបមនុស្សយន្តរបស់ រឿងដ៏ពេញនិយមឈ្មោះ Transformers អាចរកបានជាង ៣ពាន់លានដុល្លារ អាមេរិក។ តាមពិតទៅបើ មើលពីសំបកក្រៅរឿងនេះ គឺវាអំណោយ ផលរួចស្រាប់ទៅហើយសំរាប់ការ ផលិតជាឧបករណ៍ក្មេងលេង ដោយសារ តែសាច់រឿង និងតួអង្គភាគច្រើន គឺសុទ្ធតែជាមនុស្សយន្ត ដែលវា ជាឧបករណ៍លេង ដ៏មានប្រជាប្រិយភាពណាស់ សំរាប់ក្មេង។ គូសបញ្ជាក់ផងដែរថា រឿង Transformers ក៏បានមកថត នៅប្រទេសកម្ពុជាផងដែរ ដោយផ្តិតយករូបភាពក្រុមប្រាសាទនៅតំបន់អង្គរ និងភ្នំបូកគោ។

៣. គំនូរជីវចល រឿង Frozen

“Frozen” គឺជារឿងគំនូរជីវចលដ៏ជះឥទ្ធិពលខ្លាំងដល់ ក្មេងៗ ជាពិសេសគឺក្មេងស្រី តូចៗ តាមរយៈ តួអង្គ២ នាក់ដែលពួកគេស្រលាញ់និង ចូលចិត្ត បំផុតគឺ Elsa និង Anna។ ចំនូលដែលបានមកពីការ លក់សំភារៈក្មេងលេងរបស់រឿងនេះគឺមានចំនួន ជាង ៥ពាន់លានដុល្លារ អាមេរិក។

២. គំនូរជីវចល រឿង Cars

គំនូរជីវចលរឿង The “Cars” បានក្លាយជារឿងបែបតុក្កតាដែលលក់សំភារៈក្មេងលេងបាន ចំនូលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងចំនូល សរុបជាង ១០ ពាន់លានដុល្លារ។



១. រឿង Star Wars

រឿង The Star Wars បានចាប់កំណើត ដំបូងតាំងពីឆ្នាំ ១៩៧៧ មកម្ល៉េះ។ រឿងនេះបង្ហាញពីសាច់ រឿងដ៏ប្លែក និងមុនគេដែលទាក់ទង នឹងចំបាំងក្នុងទីអវកាស។ អ្វីដែលកាន់តែពិសេសគឺរឿង The Star Wars បង្ហាញពីតួអង្គ ដែលមានលាយលំនឹងមនុស្សភពផ្កាយ ដែលវា តែងតែ ឋិតក្នុងក្តីស្រម៉ៃរបស់ មនុស្សភពផែនដី ជានិច្ច អំពីវត្តមានពិតប្រាកដ របស់មនុស្សភពផ្កាយ នៅក្នុងចក្រវាលនេះ។ ដោយសារតែ សាច់រឿង ដ៏ជក់ចិត្ត បែបនេះហើយ បានធ្វើឲ្យការលក់ ឧបករណ៍ក្មេងលេង ដែលទាក់ទង នឹង រឿង The Star Wars រកបានចំនូលសរុប ទាំងអស់ជាង ១២ ពាន់លានដុល្លារអាមេរិក ពោលគឺ ច្រើនជាងរឿងណាៗទាំងអស់៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]