ពិភពលោក៖ ស្នាមញញឹម គឺជារបស់ ម្យ៉ាង ដែលមនុស្ស ជាច្រើន នៅលើលោកនេះ តែងតែបង្ហាញឡើង ទោះជាតិច ឬច្រើនក្ដី ដែលនេះអាច ជាការបង្ហាញពី ភាពស្រស់ស្អាត ឬអ្វីម្យ៉ាង ដែលលើសពីនេះ ថែមទៀតផង។

តាមការសិក្សាបាន លើកឡើងថា ការញញឹម ដោយខ្លួនឯង ឬទាំងបង្ខំ អាចផ្ដល់នូវ អារម្មណ៍ ដ៏ល្អ មកវិញ និងអាចជួយកាត់ បន្ថយស្ដ្រេស និង ជាពិសេសអាចធ្វើឲ្យ អ្នកដទៃ ដែលនៅជុំវិញអ្នក ក៏សប្បាយ រីករាយផងដែរ។ ក៏ដូចជា ៩ចំនុច ខាងក្រោមនេះ នឹងបង្ហាញអ្នក ពីអត្ថប្រយោជន៍នៃ ការញញឹម របស់អ្នក៖

  1. ដោយសារតែ ខួរក្បាលមានសភាពរញ៉េរញ៉ៃ នៅពេលដែលអ្នក បានឃើញនរណាម្នាក់ ញញឹម នោះអ្នកនឹង ញញឹមដូចគ្នា ដែលនេះហៅថា ការរីករាល ក្នុងការ បញ្ចេញស្នាម ញញឹម ដោយមិនដឹងខ្លួន។
  2. ការញញឹមកាត់បន្ថយស្ដ្រេស និងភាពភ័យខ្លាច៖ វាពិតជាពិបាក ក្នុងការក្សាស្នាមញញឹម នៅក្នុងពេលដែល អ្នកស្ថិតនៅ ក្នុងស្ថានភាព ដ៏ពិបាក ស្ដ្រេស និងដ៏តឹងតែងមួយ តែបើតាមការសិក្សា បានបង្ហាញថា បើអ្នកអាច បញ្ចេញស្នាមញញឹមបាន នោះវានឹងជួយ ដល់សុខភាពរបស់អ្នក ជាពិសេសអាចជួយ អ្នកជៀសផុត ពីជំងឺបេះដូង។
  3. ញញឹម អាចជួបគ្រប់គ្រង ស្ថានភាពស្ដ្រេសរបស់អ្នក និងភាពភ័យខ្លាច តាមរយៈការសម្រាលតាម endorphins ដែល endorphins មានលក្ខណៈដូចជា គីមីម្យ៉ាង ដែលអ្នក អាចជួយអ្នក ដោយមិនចាំបាច់ ចំណាយពេលរត់ (ហាត់ប្រាណ) ។ 
  4. អ្នកនឹងមានភាពទាក់ទាញជាងមុន៖ ការដែលញញឹម បានផ្ដល់ឲ្យអ្នកនឹងភាព ស្រស់ស្អាត ជាមួយនឹង ហេតុផលជាច្រើន។ ការញញឹម អាចបង្ហាញថា ជាមនុស្ស នឹងងាយស្រួល ឆាប់ចុះសម្រុង និងងាយនឹង យល់ចិត្ដអ្នកដទៃ។
  5. ញញឹមនឹងជួយពង្រឹង ប្រព័ន្ធស៉ាំរបស់អ្នក៖ ដែលមានន័យថា ខ្លួនប្រាណរបស់អ្នក នឹងព្យាយាម ផលិត កោសិកាឈាម ស ដើម្បីជួយក្នុងការ ប្រយុទ្ធប្រឆាំងទៅ នឹងជំងឺ។ ក៏ដូចជា តាមការសិក្សាថ្មីមួយ បានប្រទះឃើញថា កុមារ ដែលស្នាក់នៅ ក្នុងមន្ទីរពេទ្យ និងទទួលបាន ការចុះទៅសួរសុខទុក្ខ ពីមនុស្សចាស់ ឬបុគ្គលិកសង្គមកិច្ច ដែលតែងតែ និយាយរឿងនិទាន និងធ្វើឲ្យពួកគេអស់សំណើច មានស្នាមញញឹមច្រើនជាងមុន បានឲ្យដឹងថាកោសិកាឈាម ស របស់ ពួកគេ បានកើនឡើង ជាជាង កុមារ ដែលមិនបានទទួល ការចុះសួរសុខទុក្ខ។
  6. អ្នកនឹងក្លាយជាទិសដៅមុនគេ ដែលគេចង់ស្វែងរក៖ តាមការសិក្សា បានលើកថា ការញញឹម គឺជាអ្នកដឹកនាំ និងបញ្ចេញពីភាព ទាក់ទាញ ឬចំណាប់អារម្មណ៍ របស់ អ្នក ទៅកាន់មនុស្សម្នាក់ ដែលអ្នកកំពុងតែនិយាយ និងញញឹមជាមួយនឹង ពួកគេ។
  7. ញញឹមផ្ដល់នូវភាព សុខស្រួល ដែលមានន័យថា អ្នកនឹងមាន ភាពងាយស្រួល បញ្ចេញយោបល់ ឬធ្វើការទាក់ទង ជាមួយនឹង នរណាម្នាក់ នៅពេលដែលម្នាក់ នោះបានញញឹម ដាក់អ្នក ទោះជាពេលនោះ មានស្ថានភាព យ៉ាប់យឺនយ៉ាង ណាក៏ដោយនោះ។
  8. បង្កើននូវជំនឿ ដែលគេជឿ មកលើអ្នក ជាមួយនឹង ភាពស្វាគមន៍របស់អ្នក តាមរយៈការញញឹម។
  9. អ្នកនឹងអាចក្លាយជា ថ្នាក់ដឹកនាំ៖ ប្រសិនជាអ្នក កំពុងតែស្ថិតនៅក្នងឋានៈ ខ្ពស់ នោះ ការញញឹម របស់អ្នក គឺជាភាពជោគ ជ័យរបស់អ្នក ដោយសារតែ ការចេះញញឹមរបស់អ្នក បានធ្វើឲ្យ អ្នកមានភាពងាយស្រួល និងអាចគ្រប់គ្រង មនុស្សនៅថ្នាក់ក្រោម បានយ៉ាងល្អ។

រូបតំណាង



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]