តៃវ៉ាន់៖ គំនិតច្នៃប្រឌិតថ្មីប្លែក មិនដែលមានពីមុនមក ភោជនីយដ្ឋានពន្ធនាគារ ត្រូវបានបង្កើតឡើង នៅក្នុងទីក្រុង Tianjin ដែលការរៀបចំ នៅក្នុងភោជនីយដ្ឋាន គឺដូចទៅនឹង ពន្ធនាគារពិតៗតែម្តង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការបង្កើតភោជនីយដ្ឋាន ពន្ធនាគារនេះ គឺជាគំនិតរបស់ ម្ចាស់ហាងផ្ទាល់តែម្តង គឺគាត់បង្កើតឡើង សម្រាប់ អ្នកដែល ស្រលាញ់ និងចង់មានសេរីភាព សូម្បីតែញ៉ាំអាហារ នៅក្នុងពន្ធនាគារ ក៏មានសេរីភាពដែរ។ ជាមួយគ្នានេះដែរ នៅខាងក្នុង ភោជនីយដ្ឋាន គឺគេមានរៀបចំ ជាបន្ទប់ដាច់ ដោយឡែកពីគ្នា ទៅតាមភាពជាក់ស្តែង នៅក្នុងពន្ធនាគារ ដោយមានទាំងគុកងងឹត និងគុកធម្មតា។

យ៉ាងណាមិញ អ្នកដែលធ្លាប់បានដឹង និងឃើញភោជនីយដ្ឋាន មួយនេះបាននាំ គ្នាទាយថា ថៅកែ ភោជនីយដ្ឋាននេះ ប្រហែលជាធ្លាប់ជាប់គុក ហើយមើលទៅ ទើបគាត់មាន គំនិតបើក ភោជនីយដ្ឋានបែបនេះ។ ប៉ុន្តែវាគ្រាន់តែជាគំនិត ដែលចង់ធ្វើអ្វី ថ្មីហើយប្លែក មិនដែលមាន ពីមុនមកតែប៉ុណ្ណោះ៕




តើប្រិយមិត្ត ចង់សាកល្បង ទៅទទួលទាន អាហារនៅ ភោជនីយដ្ឋាន ពន្ធនាគារនេះ ដែរឬទេ?

ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]