តៃវ៉ាន់៖ រូបថតអាសអាភាស របស់នារីវ័យក្មេងម្នាក់ ត្រូវបានល្បីខ្ទរខ្ទារ ពេញអនឡាញ ដោយសារតែ មានជនអនាមិក លួចបង្ហោះ ដែលនេះក៏ជា ជាករណីស្រដៀងគ្នាថ្មីមួយ ធ្លាប់កើតមាន ហើយខ្មែរឡូត ក៏ធ្លាប់ចុះផ្សាយ កន្លងមក ផងដែរ។

ចំពោះនារីម្នាក់នេះ ឈ្មោះថា Pepper អាយុ២៤ឆ្នាំ បានរាយការណ៍ប្រាប់ ប៉ូលីសថា កាលពីថ្មីៗនេះ មានរូបថតអាសអាភាសរបស់នាង បានលេច ចេញ លើអនឡាញ ប៉ុន្តែនាងបានចងចាំថា ប្រហែលជា ២ឆ្នាំមុន រូបនាង បានផឹកស្រាស្រវឹងជោគជាំ នៅក្នុងកម្មវិធីមួយ ហើយនៅពេលនោះដែរ មានបុរសម្នាក់ ឈ្មោះ Lin បាននាំនាង មកផ្ទះ ប៉ុន្តែបែរជាគាត់នាំនាង ចូលសណ្ឋាគារទៅវិញ។ បន្ថែមពីនេះទៅទៀត បុរសម្នាក់នោះ បានស្រាតខោ របស់គាត់ចេញ និងបានថត សកម្មភាពរួមភេទ នៅលើគ្រែ ជាមួយនាង ថែមទៀត។

ស្រាប់តែដើមខែនេះ វីដេអូរួមភេទនេះ ក៏បានលេចលឺ ទៅដល់ Pepper ដោយសារតែមានមិត្តភក្កិ របស់នាងម្នាក់ បានផ្ញើររូបថត ឲ្យនាងមើល ហើយរូបគេ ក៏បានសួរទៅនាងថា តើនាងចាប់ផ្តើមធ្វើជា តារាស៊ិចតាំងពីពេលណា?

យ៉ាងណាមិញ ប៉ូលីសក៏បាន ហៅលោក Lin មកសាកសួរ ហើយគាត់បានសារភាពថា រូបគាត់ពិតជា បានថតវីដេអូនោះពិតមែន ប៉ុន្តែគាត់បាន លុប វីដេអូនោះចេញ  ដោយគ្មានបានចែករំលែក ទៅនរណាម្នាក់ឡើយ។ បើតាមការសនិ្នដ្ឋាន របស់ប៉ូលីសបានជឿថា ប្រហែលមាន មនុស្សម្នាក់ បានHack វីដេអូនេះ ពីទូរស័ព្ទដៃរបស់គាត់ ហើយរូបគេ បានបង្ហោះវីដេអូនេះឡើង ចូលក្នុងអនឡាញ។ ទោះជាយ៉ាងណា ប៉ូលីស នឹងនៅតែរកមុខ ជនខិលខូច ដែលបានធ្វើរឿងនេះ ឲ្យទាល់តែបាន៕


រូបភាពតំណាង

ខាងក្រោមជា វីដេអូតំណាង ចំពោះហេតុការណ៍ដែលបាន កើតឡើង៖

ប្រភព Tomonews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]