អាហ្សង់ទីន៖ សត្វដាយណូស័រមួយប្រភេទ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញកំពស់ពិត ប្រាកដរបស់វា មានរហូត ដល់ ២៦ ម៉ែត្រ និង ទំងន់ពិត របស់ វាគឺ ៥៩,៣០០ គីឡូក្រាម ពោលគឺជិត ៦៥តោន។ 

គ្រោងឆ្អឹងរបស់សត្វដាយណូស័រមួយ ប្រភេទដែលឈ្មោះបច្ចេកទេសថា Dreadnoughtus schrani គឺមានទំហំធំ ជាងសត្វដាយណូស័រ ប្រភេទ T-Rex រហូតដល់ ៧ដងឯណោះ ដោយ គេបានរកឃើញ ជាង ៧០ភាគរយ នៃឆ្អឹងរបស់វា រួមមានទាំងឆ្អឹងក្បាល របស់វាផង ដែល ការរកឃើញនេះគឺ មិនធ្លាប់មានទេ ពីមុនមក។

ការរកឃើញគ្រោងឆ្អឹងមុន របស់ Dreadnoughtus គឺគេរកឃើញ ត្រឹមផ្នែកខ្លះៗ ប៉ុណ្ណោះ នៃបំនែក សាកសពរបស់វា ក៏ប៉ុន្តែការរកឃើញ គ្រោងឆ្អឹង ជាង ៧០ ភាគរយនៅលើក នេះ ធ្វើឲ្យ សត្វដាយណូស័រ Dreadnoughtus ត្រូវបានគេចាត់ទុកថា ជាសត្វដែលធំជាងគេ ដែល ធ្លាប់មាន វត្តមាន រស់នៅ លើភពផែនដីនេះ។

សត្វដាយណូស័រ Dreadnoughtus ត្រូវបានគេចាត់ទុកថា ជាសត្វដែលធំជាងគេនៅលើផែនដី

លោកបណ្ឌិត Kenneth Lacovara, សាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Drexel បានប្រាប់ឲ្យដឹងថា ការរកឃើញ ហ្វូស៊ីល (fossil ) របស់ដាយណូស័រ Dreadnoughtus លើកនេះ ធ្វើឲ្យអ្នកស្រាវជ្រាវស្រឡាំងកាំងគ្រប់គ្នា បន្ទាប់ពីបានដឹងពីទំហំខ្លួន ដ៏ សែនធំរបស់វា ដែលធ្ងន់ជាង យន្តហោះ BOEING 737 ទៅទៀត។ ទំងន់ខ្លួនជាង ៦៥ តោន របស់ Dreadnoughtus ដែលរក ឃើញមួយ នេះគឺមិនទាន់ជា ទំងន់ចុងក្រោយរបស់វា នោះទេ ព្រោះវាអាចនឹង លូតលាស់បានធំជាងនេះទៀត។

ការធ្វើកំណាយនេះត្រូវបានធ្វើនៅភាគខាងត្បូងតំបន់ Patagonia ក្នុងប្រទេសអាហ្សង់ទីន។ សត្វដាយណូស័រ Dreadnoughtus ជាក្រុម សត្វ ដែលស៊ីរុក្ខជាតិជាចំនីដូច Titanosaurs ដែរ។ គេបានរកឃើញបំណែកជាងឆ្អឹងជាង ១០០ ប្រភេទរបស់ Dreadnoughtus ដែល មាន ដូចជា៖ ឆ្អឹងខ្នង, កន្ទុយ, ឆ្អឹងក, ឆ្អឹងស្លាបប្រចៀវ, ឆ្អឹងជំនីជាច្រើន, ម្រាមជើង, ក្រញាំ, ឆ្អឹងថ្គាម ជាដើម។ គូសបញ្ជាក់ផងដែរថា ដាយណូស័រ Dreadnoughtus បានមានវត្តមាននៅ លើផែនដីកាលពី ៧៧ លានឆ្នាំមុននៅទ្វីបអាមេរិកខាងត្បូង ដែលគេដឹងថាជាតំបន់ ដែលសំបូរព្រៃក្រាស់៕







ប្រភព៖ Dailymail

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]