បរទេស៖ ថ្មីៗនេះអ្នក វិទ្យាសាស្រ្តបាន អះអាងថា  ក្មេងតូចៗឬក៏ ទារកដែល ចេះនិយាយបាន ២ភាសាគឺ មានការអភិវឌ្ឍ នៃកម្រិតយល់ដឹង បានឆាប់រហ័ស ទ្វេដងជាង ទារកដែល ចេះនិយាយបាន ត្រឹម១ភាសា។

ផ្អែកលើរបាយការណ៍ ដែលបានមក ពីការអះអាង របស់ក្រុមអ្នក វិទ្យាសាស្រ្ត បានឲ្យដឹងថា ក្មេងតូចៗ ក៏ដូចជាទារក ដែលត្រូវបានឪពុក ម្តាយនិយាយបាន ២ភាសានៅ ចំពោះមុខគេ ជារៀងរាល់ថ្ងៃ គឺអាចឆាប់ លូតលាស់កម្រិត នៃការយល់ដឹង ព្រមទាំងភាពវៃឆ្លាត របស់គេ លឿនរហ័សបំផុត។

លើសពីនេះទៀត អ្នកជំនាញក៏ បាននិយាយថា កត្តាមួយនេះ ត្រូវបានគេដឹង គឺជាការហ្វឹកហាត់ ផ្នែកស្មារតីមុន ពេលចូលរៀន ហើយកម្រិតនៃ IQ របស់ពួកគេ ក៏ខ្ពស់ជាង ក្មេងធម្មតាផងដែរ។ ម្យ៉ាងវិញទៀត ក្មេងប្រភេទទាំងនេះ ត្រូវបានគេ ពិសោធន៍និង បានរកឃើញថា សមត្ថភាពក្នុងការ ចាប់បានចំពោះ រូបភាពក៏ ដូចជាសកម្មភាព ចំពោះរឿង (តុក្កតា) មានកម្រិតខ្ពស់ និងឆាប់ចងចាំ នៅពេលដែល ឪពុកម្តាយរបស់ គេនិទាន ឬក៏អានសៀវភៅ រឿងឲ្យស្តាប់។

ស្របពេលនេះដែរ លោកសាស្ត្រាចារ្យ Leher Singh នៃសាកលវិទ្យាល័យ ជាតិរបស់ ប្រទេសសាំងហ្គាពួរ បាននិយាយថា “ប្រសិទ្ធិភាពនេះ គឺមានឥទ្ធិពល ទៅលើកុមារ ចាប់ពីអំឡុង អាយុ២-៤ឆ្នាំ ដូច្នេះឪពុកម្តាយ ជាច្រើនគួរយក ចិត្តទុកដាក់ និយាយ និងបង្ហាត់បង្រៀន កូនឲ្យបានច្រើន ជាពិសេសគឺនិយាយ ២ភាសាផ្សេងគ្នា នៅក្នុងពេលនោះ ដើម្បីជួយបង្កើន IQ ដល់ក្មេង”។

នេះគឺជា ដំណឹងដ៏ល្អ មួយទៀតសម្រាប់ ឪពុកម្តាយជាច្រើន ដើម្បីជួយឲ្យ កូនរបស់ខ្លួន មានប្រាជ្ញាវាងវៃ ឆ្លាត និងឆាប់លូតលាស់ រហ័ស៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]